ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក​ញ៉ា​មួយ​រូប​លើក​ឡើង​ថា «​កុំ​រកស៊ី​ជិះទូក​ពីរ ឬ​ចូល​ហ៊ុន​គ្នា​មិន​ច្បាស់លាស់​» បើ​មិន​ចង់​បរាជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ការ​បើកមុខ​ជំនួញ​ថ្មី​ៗ សហគ្រិន​មួយ​ចំនួន​ហាក់​លេចធ្លោ​ក្នុង​រយៈពេល​ខ្លី ក៏​ស្រាប់តែ​បាត់​មុខ​ពី​ពិភព​ជំនួញ​ទៅ​វិញ ខណៈ​សហគ្រិន​ផ្សេង​ទៀត ក៏​អាច​បន្ត​អាជីវកម្ម​និង​កាន់តែ​រីក​ដុះដាល​ឡើង ។ ជុំវិញ​បញ្ហា​នេះ លោក​ឧកញ៉ា វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ​៖ ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ការ​បើកមុខ​ជំនួញ​ថ្មី​ៗ សហគ្រិន​មួយ​ចំនួន​ហាក់​លេចធ្លោ​ក្នុង​រយៈពេល​ខ្លី ក៏​ស្រាប់តែ​បាត់​មុខ​ពី​ពិភព​ជំនួញ​ទៅ​វិញ ខណៈ​សហគ្រិន​ផ្សេង​ទៀត ក៏​អាច​បន្ត​អាជីវកម្ម​និង​កាន់តែ​រីក​ដុះដាល​ឡើង ។

ជុំវិញ​បញ្ហា​នេះ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េ​ង​លី ជេ​. គួ​ច អេ​ឌ្យូ​ខេ​សិន ម​.​ក បាន​លើក​ឡើង​ថា​ លោក​បាន​កត់សម្គាល់​ឃើញ​មាន​ច្រើន​នៅ​កម្ពុជា​ដែល​កូន​ខ្មែរ​មួយ​ចំនួន​ច្រើន​តែ​រកស៊ី​ជិះទូក ២ ដែល​នេះ​ជា​ហានិភ័យ​ខ្ពស់​ជាន់​ទៅ​ការ​រក​រលំ​នៃ​មុខ​ជំនួញ ។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​មាន​ប្រសាសន៍​ថា «​នេះ​ជា​ភាព​លោភលន់​មួយ​ដែល​យើង​ឃើញ​កូន​ខ្មែរ​យើង​មួយ​ចំនួន អនុវត្ត (​ជិះទូក​ជើង​២) ម្នាក់​ៗ​សុទ្ធតែ​ជិះទូក​ជើង ២ ។ ការ​រកស៊ី គេ​មិន​ដែល​ជិះទូក​ជើង ២ ទេ សម្រាប់​ច្បាប់​នៃ​ការ​រកស៊ី ។ គេ​ធ្វើ​អ្វីមួយ ដាំ​អ្វីមួយ គឺ​គេ​ធ្វើ​ទាល់តែ​ឬ​ស​ដុះ​ដល់​ក្បាល​ប្រែ​ត គឺ​ឬ​សរឹង​មាំ​ខ្លាំង ចេញ​មែក​ចេញ​ផ្លែផ្កា​។ ទាល់តែ​វា​ហូរហៀរ ធ្វើ​ជា​មហាសេដ្ឋី លុយ​ហ្នឹង​វា​សល់​ទើប​គេ​យក​លុយ​ហ្នឹង វិនិយោគ​បន្ថែម​លើ​ក្រុមហ៊ុន​នេះ ឬ​ក្រុមហ៊ុន​នោះ ធ្វើ​អ​ញ្ចេះ​អី​ទៅ ដើម្បី​ការពារ​មុខរបរ​ទី​១ ទន់ជ្រាយ​ទៅ គឺ​មាន​ទី​២ ទប់​» ។

លោក​ឧក​ញ្ញា​បាន​បន្ត​ថា តែ​នៅ​ខ្មែរ​យើង​ភាគច្រើន គឺ​ដក​ពី​ក្រុមហ៊ុន A ទៅ​ដាក់​ក្រុមហ៊ុន B ឬ​ទៅ​ដាក់​ក្រុមហ៊ុន C «​ដូច្នេះ​វា​នាំ​ឲ្យ​ដើមទុន​ផិតផើយ ជ្រេរ​ជើង​ទប់ អ៊ីចឹង​នាំ​ឲ្យ​ខ្វះ​ធនធាន ខ្វះ​លុយ រលំ​មុខ​ជំនួញ​ទាំងអស់ បាត់​ពី​ពិភព​គុណ​» ។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​បន្ត​ទៀត​ថា ការ​បរាជ័យ​មួយទៀត​នោះ​គឺ បើក​រកស៊ី​ភ្លាម ចាប់ផ្តើម​ចូល​ហ៊ុន​គ្នា​ភ្លាម ដែល​នេះ​គឺ​អត់​មាន​រូបមន្ត​រកស៊ី​ចូល​ហ៊ុន​គ្នា គឺ​មាន​តែ​ក្នុង​ទ្រឹស្តី​តែ​សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង​គឺ​កម្ររ​មាន​ណាស់ ។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​បន្ថែម​ថា បើសិនជា​មានការ​រកស៊ី​ចូល​ហ៊ុន​គ្នា គឺ​ត្រូវ​មាន​ប៉ុន្មាន​ចំណុច​ចាំបាច់​ដែល​អ្នកជំនាញ​ណែនាំ នោះ​គឺ «​ហាម កុំ​ឲ្យ​រកស៊ី​ជាមួយ​ដៃគូ​ដែល​គ្មាន​ជំនាញ និង​គ្មាន​ចំណង់​ចំណូលចិត្ត​ដូច​គ្នា » ។ លោក​ឧក​ញ្ញ៉ា​បាន​បន្ត​ថា «​ហើយ​បើ​ចូល​ហ៊ុន គេ​ឲ្យ​ចូល​ហ៊ុន​ដាច់ស្រេច​តែ​ម្តង កុំ​ថែមលុយ​លើក​ទី​១ ប៉ុន​នេះ ហើយ​ចេះ​តែ​ដាក់​លុយ​ចូល​រហូត » ។

ត្រង់នេះ​មាន​លោក​ឧកញ៉ា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បើ​បើក​ក្រុមហ៊ុន​ចូល​ហ៊ុន​គ្នា គឺ​ក្រុមហ៊ុន​ទាំងមូល បើ​ចុះ​ឈ្មោះ និង​រត់ការ​សព្វបែបយ៉ាង​ចេញ​ជា​ក្រុមហ៊ុន​មួយ​តែ​ម្តង អស់​ប៉ុន្មាន​ម៉ឺន ឧទាហរណ៍​អស់ ១០​ម៉ឺន​ដុល្លារ គឺ​ត្រូវ​ដាក់​ទុន​ឲ្យ​ប៉ុណ្ណឹង​ឲ្យ​ហើយ​តែ​ម្តង មិន​ចាប់​យក​លុយ​មក​បន្ថែម​ម្តង​ហើយ​ម្តងទៀត​សម្រាប់​ការ​ចំណាយ​នៃ​ការ​បើក​ក្រុមហ៊ុន​នោះ​ទេ ។ ហើយ​ត្រូវ​សម្រេច​ឲ្យ​ហើយ ថា​ក្រុមហ៊ុន​ហ្នឹង​ឲ្យ​អ្នក​ណា​សម្រេច​គ្រប់គ្រង រួច​ភាគី​នេះ​គឺ​យក​តែ ៣០% ឬ ៤០% ដើរ​ចេញ ឲ្យ​គេ​អ្នក​ធ្វើ ។

ហើយ​ក្រុមហ៊ុន​ត្រូវ​មាន​បញ្ជី​ត្រឹមត្រូវ មាន​របាយការណ៍​ត្រឹមត្រូវ Audit (​សវន​កម្ម​) ត្រឹមត្រូវ ច្បាស់លាស់ ។ ហើយ​មាន​ម្ចាស់​ភាគហ៊ុន​ត្រឹមត្រូវ បង់ពន្ធ​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ