ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! មនុស្ស​ដូច​គ្នា រស់នៅ​ក្រោម​មេឃ​តែ​ម្តង ហេតុ​អី​ក៏​មាន​វាសនា​ខុស​គ្នា?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មិនដឹង​ថា​មក​ពី​កម្មផល​ឬ​យ៉ាងណា​នោះ​ទេ? ប៉ុន្តែ​ក្រោម​មេឃ​តែ​មួយ បែរជា​មនុស្ស​ខ្លះ​រស់នៅ​ទាំង​វេទនា​ភ្នែក​ទៅ​វិញ​។ ជាក់ស្តែង​ក្រុម​ក្មេង​ៗ​អាណា​ថា​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គេ​សង្កេត​ឃើញ​ដើរ​ដេក​អាណា​ធិ​ប​តេ​យ្យ និង​ក្មេង​ខ្លះ​ពេល​ថ្ងៃ​កាន់​ថង់​មាន​កាវ​ខាងក្នុង​ដើរ​ហិត​ព្រោងព្រៀត​តាម​ទីប្រជុំជន​ក៏​មាន​។ ក្មេង​អាណា​ថា​ទាំងនេះ​មួយ​ចំនួន​ធំ​ដើរ​សុំទាន​លើ​ទឹកដី​កាស៊ីណូ និង​មួយ​ចំនួន​តូច​ដើរ​រើស​អេ​ត​ចាយ…

ខេត្តបន្ទាយមានជ័យ ៖ មិនដឹង​ថា​មក​ពី​កម្មផល​ឬ​យ៉ាងណា​នោះ​ទេ? ប៉ុន្តែ​ក្រោម​មេឃ​តែ​មួយ បែរជា​មនុស្ស​ខ្លះ​រស់នៅ​ទាំង​វេទនា​ភ្នែក​ទៅ​វិញ​។ ជាក់ស្តែង​ក្រុម​ក្មេង​ៗ​អាណា​ថា​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គេ​សង្កេត​ឃើញ​ដើរ​ដេក​អាណា​ធិ​ប​តេ​យ្យ និង​ក្មេង​ខ្លះ​ពេល​ថ្ងៃ​កាន់​ថង់​មាន​កាវ​ខាងក្នុង​ដើរ​ហិត​ព្រោងព្រៀត​តាម​ទីប្រជុំជន​ក៏​មាន​។

ក្មេង​អាណា​ថា​ទាំងនេះ​មួយ​ចំនួន​ធំ​ដើរ​សុំទាន​លើ​ទឹកដី​កាស៊ីណូ និង​មួយ​ចំនួន​តូច​ដើរ​រើស​អេ​ត​ចាយ ហើយ​ពេល​យប់​ពួក​គេ​ដល់​ទីណា គឺ​ដេក​នៅ​ទីនោះ​។ ជួន​ឃើញ​ដេក​តាម​តូប​លក់​បង្អែម ឬ​តូប​ចាប់ហួយ ខ្លះ​ដេក​តាម​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក និង​លើ​ទឹកដី​កាស៊ីណូ​ទៀត​ផង​។ ក្មេង​អាណា​ថា​ទាំងនេះ ពេល​សាកសួរ​ពួក​គេ​មិន​និយាយ​ស្តី​អ្វី​ឡើយ ហាក់ដូច​លាក់លៀម​ពី​ប្រ​វត្ត​គេ និង​ក្រុម​គ្រួសា​។

បើ​តាម​ប្រភព​ខ្លះ​បានឱ្យ​ដឹង​ថា ក្មេង​ខ្លះ​ធ្លាប់​ត្រូវ​បាន​អាណាព្យាបាល​យក​ទៅ​ផ្ញើ​មណ្ឌល​របស់​អង្គការ ដើម្បី​បាន​រៀនសូត្រ​នៅ​វិជ្ជាជីវៈ​ផ្សេង​ៗ​ដែរ តែ​មិនដឹង​ថា យ៉ាងម៉េច ទើប​ពួក​គេ​នៅ​តែ​ចង់​លួចលាក់​រត់​ចេញពី​មណ្ឌល រួច​បន្ត​ដើរ​ដេក​អាណា​ធិ​ប​តេ​យ្យ​ដដែល​។

អ្វី​ដែល​គួរ​ឲ្យ​បារម្ភ ទៅ​ថ្ងៃ​អនាគត គឺ​ក្មេង​ៗ​ទាំងនេះ​អាច​នឹង​ជួប​គ្រោះ​អវិជ្ជា ជា​ពិសេស​បញ្ហា​សុខភាព ព្រោះតែ​ទាំង​ការ​ញ៉ាំ ទាំង​ដេក គឺ​គ្មាន​អនាម័យ និង​ប្រឈម​មូស​ខាំ​រាល់​យប់​ទៀត​ផង​។
អ្នក​ស្រុក​ក៏​អំពាវ​សុំ​អាជ្ញាធរ និង​អង្គការ​ពាក់ព័ន្ធ មេត្តា​ជួយ​ពិនិត្យ​មើល​បញ្ហា​ខាងលើ​ផង ដើម្បី​ឲ្យ​ក្មេង​ៗ​ទាំងនេះ​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​ពិតប្រាកដ ដើម្បី​កុំឱ្យ​ក្លាយជា​ទំពាំង​ស្អុយ​ទៅ​ថ្ងៃ​អនាគត​។

គួរ​រំលឹក​ថា ករណី​ក្មេង​អាណា​ថា​ដើរ​សុំទាន ឬ​ហិតកាវ និង​ដេក​អាណា​ធិ​ប​តេ​យ្យ​នេះ​កន្លង​មក ហាក់​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​ហើយ ទើបតែ​សម័យ​កូ​វី​ដ​១៩ នេះ មិនដឹង​ថា​យ៉ាងណា បែរជា​ឃើញ​កើត​មាន​ព្រោងព្រៀត​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ