រាជធានីភ្នំពេញ ៖ គ្រាន់តែឃើញពិតជាស្រៀវឆ្អឹងខ្នងជំនួសយុវជនមួយក្រុម ដែលជិះម៉ូតូឌុបគ្នាដល់ទៅ៧នាក់យ៉ាងរណេងរណោងពេញផ្លូវតែម្តង ។ នេះបើយោងតាមវីដេអូខ្លីមួយបង្ហោះដោយគណនីហ្វេកបុក ឈ្មោះ Seyha Sim ។

តាមរយៈវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម នៅព្រឹកថ្ងៃទី១០ កក្កដានេះ គឺមានយុវជនមួយក្រុម ជិះម៉ូតូដឹកគ្នា៧ នាក់នៅម្តុំទួលទំពូង ។ សកម្មភាពយុវជនក្មេងៗមួយក្រុមនោះ គឺបានជិះម៉ូតូមួយគ្រឿង ឌុបគ្នាដល់ទៅ៧នាក់ រណេងរណោងពេញផ្លូវតែម្តងគ្មានពាក់មួកសុវត្ថិភាព ហាក់មិនខ្លាចញញើត ដូចយកជីវិតទៅលលេងនិងមច្ចុរាជលើដងផ្លូវបែបនេះ។

ជាក់ស្តែង សកម្មភាពរបស់ពួកគេ បានធ្វើមនុស្សម្នាក្នុងបណ្តាយសង្គមហួសចិត្តនាំគ្នា SHARE បញ្ចេញមតិថា ចេះធ្វើទៅរួចពិតជាមនុស្សមិនស្តាយជីវិតសោះ ទង្វើពួកគេមិនត្រឹមតែអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនោះទេ ថែមទាំងអាចនាំទុក្ខដល់ជីវិតអ្នកដទៃដែលធ្វើដំណើររួមលើដងផ្លួវនោះផងដែរ ។
https://www.facebook.com/seyhaabc/videos/3387955674583985/
យ៉ាងណាមិញ នេះជាសកម្មភាពមួយដែលចង់បង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំយកគំរូតាមអោយសោះ ត្រូវស្រលាញ់ជីវិតខ្លួនឯង និងរួមគ្នាកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ដែលអាចឆក់យកជីវិតអ្នក បើអ្នកថ្វីប្រហេសតែបន្តិចនោះ ៕
ចែករំលែកព័តមាននេះ