ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរប្រែប្រួលយ៉ាងណាធៀបជាមួយលុយជប៉ុន និងកូរ៉េសប្តាហ៍នេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយវាយប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េញឹកញាប់ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់ពេញមួយសប្តាហ៍នេះ ថាតើមានការប្រែប្រួលយ៉ាង ណាធៀបនឹងប្រាក់រៀលខ្មែរ ។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយវាយប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េញឹកញាប់ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់ពេញមួយសប្តាហ៍នេះ ថាតើមានការប្រែប្រួលយ៉ាង ណាធៀបនឹងប្រាក់រៀលខ្មែរ ។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ១០ខែ កក្កដា ឆ្នាំ ២០២០មកនេះ ១០០យ៉េនជប៉ុន ទិញចូល ៣៨១១ រៀល លក់ចេញ ៣៨៤៩ រៀល ហើយកាលពីថ្ងៃទី ៩កក្កដា ទិញចូល ៣៨១២ រៀល និងលក់ចេញ ៣៨៥០ រៀល ។

ទន្ទឹមនេះដែរកាលពីថ្ងៃទី ៨កក្កដា ទិញចូល ៣៧៩៨ រៀល លក់ចេញ ៣៨៣៦ រៀល ហើយកាលពីថ្ងៃទី ៧កក្កដា ទិញចូល ៣៨១២ រៀល លក់ចេញ ៣៨៥០ រៀល ខណៈ កាលពីថ្ងៃទី ៦កក្កដាដើមសប្តាហ៍ ទិញចូល ៣៨០៣ រៀល និងលក់ចេញ ៣៨៤១ រៀល ។

សម្រាប់ប្រាក់វុនកូរ៉េវិញ គឺកាលពីថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០២០មកនេះ ១០០វុនកូរ៉េ ទិញ ចូល ៣៤១ រៀល លក់ចេញ ៣៤៤ រៀល ខណៈកាលពីថ្ងៃទី ៩កក្កដា ទិញចូល ៣៤៣ រៀល លក់ចេញ ៣៤៧ រៀល ។ជាមួយគ្នានេះដែរកាលពីថ្ងៃទី ៨កក្កដា ១០០វុនកូរ៉េ ទិញចូល ៣៤២ រៀល លក់ចេញ ៣៤៥ រៀល ហើយកាលពីថ្ងៃទី ៧កក្កដា ទិញចូល ៣៤៤ រៀល លក់ចេញ ៣៤៧ រៀល និងកាលពីថ្ងៃទី ៦កក្កដា ទិញចូល ៣៤២ រៀល លក់ចេញ ៣៤៥ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ