ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលមានប្រៀបជាងដុល្លារអាមេរិក ប្រាក់អឺរ៉ូ និងដុល្លារអូស្ត្រាលី !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅថ្ងៃនេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ និងប្រាក់ដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ហាងឆេងប្រាក់ដុល្លារអាមេរិកចាញ់ប្រៀបប្រាក់រៀលខ្មែរបន្តិច ដែលនៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅថ្ងៃនេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ និងប្រាក់ដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ហាងឆេងប្រាក់ដុល្លារអាមេរិកចាញ់ប្រៀបប្រាក់រៀលខ្មែរបន្តិច ដែលនៅថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០២០នេះ ១ដុល្លារអាមេរិក ស្មើនឹង ៤០៨៥ រៀល ខណៈដែលកាលពីថ្ងៃម្សិលមិញ ស្មើនឹង ៤០៨៨ រៀលឯណោះ ។

ថ្ងៃនេះផងដែរសម្រាប់អត្រាប្តូរប្រាក់អឺរ៉ូក៏បង្ហាញពីភាពខ្សោយកម្លាំងជាងប្រាក់រៀលខ្មែរដែរ ដោយ ១អឺរ៉ូ ទិញចូលត្រឹមតែ ៤៦០៩ រៀល លក់ចេញ ៤៦៥៥ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ៤៦៣៧ រៀល និងលក់ ចេញរហូតដល់ ៤៦៨៣ រៀលឯណោះ ។

ដោយឡែកសម្រាប់ហាងឆេងប្រាក់ដុល្លាអូស្ត្រាលីក៏បានធ្លាក់ថ្លៃជាងប្រាក់រៀលខ្មែរដែរ ដែលថ្ងៃនេះ ១ដុល្លារអូស្ត្រាលី ទិញចូលត្រឹមតែ ២៨៤២ រៀល និង លក់ចេញ ២៨៧០ រៀល ដោយកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ២៨៥៨ រៀល ហើយលក់ចេញដល់ទៅ ២៨៨៧ រៀលឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ