វាជាតួលេខដ៏គួរអោយភ្ញាក់ផ្អើលដែលថា ចំនួនអ្នកជំងឺកើតកូវីដ១៩ បានកើនឡើង៦លាននាក់តែក្នុងរយៈពេល៣៩ថ្ងៃ ខណៈដែលពីមុននោះ គឺវាត្រូវការពេលវេលា១៤៩ថ្ងៃ ទើបឆ្លង៦លាននាក់ ។
តួលេខចុងក្រោយ បានធ្វើអោយអ្នកជំងឺកូវីដ១៩ ទូទាំងពិភពលោកឡើងដល់ជាង១២លាននាក់គិតត្រឹមថ្ងៃព្រហស្បត៍នេះ ។
ប្រទេសអាមេរិករងធ្ងន់ជាងគេ ដោយមានអ្នកឆ្លងកូវីដ១៩ ចំនួនជាងបីលាននាក់ ឬក៏មួយភាគបួននៃចំនួនសរុបក្នុងពិភពលោក ។

កូវីដ១៩ឆ្លងរហ័ស ខណៈអង្គការសុខភាពពិភពលោកទទួលស្គាល់អំពីលទ្ឋភាពដែលថា មេរោគកូវីដ១៩ អាចឆ្លងតាមខ្យល់បរិយាកាសផងដែរ ដោយមិនគ្រាន់តែតាមរយៈការក្អក ឬកណ្តាសនោះទេ ។ ដូច្នេះសូមបងប្អូនប្រយ័ត្នទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ