ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការ​រៀបចំ​សង​ថ្ងៃ​ឈប់​សម្រាក ជូន​​​ពលរដ្ឋ​វិញ ​​មិន​ទាន់​យក​ជា​ផ្លូវ​ការណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ​ស៊ី​ផាន បាន​បញ្ជាក់​ថា ចំពោះ​ព័ត៌​មាន​ដែល​បាន​បែកធ្លាយ ដែល​សម្ដេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រកាស​បញ្ជា​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ​ស៊ី​ផាន បាន​បញ្ជាក់​ថា ចំពោះ​ព័ត៌​មាន​ដែល​បាន​បែកធ្លាយ ដែល​សម្ដេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រកាស​បញ្ជា​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​អំពី​លទ្ធភាព​សង​ថ្ងៃ​ឈប់​សម្រាក​ជូន ដល់​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​វិញ បន្ទាប់​ពី​បាន​ផ្អាក​ការ​ឈប់​សម្រាក កាលពី​បុណ្យចូលឆ្នាំ​ខ្មែរ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នោះ គឺជា​ព័ត៌មាន​រដ្ឋបាល ដែល​មិន​ទាន់​យក​ជា​ផ្លូវ​ការណ៍​បាន​នោះ​ទេ​។

ការ​បញ្ជាក់​របស់​លោក​ផៃ ស៊ីផា​ន​ បែប​នេះ​ធ្វើ​ឡើង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៩​ខែកក្កដា​ឆ្នាំ​២០២០ បន្ទាប់​ពី ស​ម្ដេ​តេ​ជោ បញ្ជា​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​អំពី​លទ្ធភាព​សង​ថ្ងៃ​ឈប់​សម្រាក ដល់ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​វិញ បន្ទាប់​ពី​បាន​ផ្អាក​ការ​ឈប់​សម្រាក​នេះ កាលពី​បុណ្យចូលឆ្នាំ​ខ្មែរ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​។

ថ្លែង​ក្ន​ង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​វឌ្ឍនភាព​និង​ទិស​ដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្តព្រៃវែង លោក​ផៃ ស៊ីផា​ន បាន​ថ្លែង​ថា មាន​ព័ត៌មាន​លេច​ធ្លាយ ដែល​ជា​ព័ត៌មាន​រដ្ឋបាល ដែល​សម្ដេច​តេ​ជោ លោក​បាន​ណែនាំ ដល់​មន្ត្រី ដែល​រួមការ​ងារ ជា​គណ​:​ក​ម្មា​ធិ​ការ នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ដោយ​សម្ដេចបាន​​ណែនាំ​ដល់​គណ​:​ក​ម្មា​ធិ​ការ​នោះ ឲ្យ​ផ្ដល់​ជា គំនិត​យោបល់​ដល់​សម្ដេច​វិញ ដែល​លោក​ចង់​សង់ ថ្ងៃ​ឈប់​សម្រាក​ជូន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង និង​មន្ត្រីរាជការ​ជា​ពិសេស​កម្មករ​រោងចក្រ ដែល​ពួក​គេ បាន​ចូលរួម​ចំណែក ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​១៩ កន្លង​ទៅ​។

លោក​បាន​បញ្ជា​កថា ៖”​សម្ដេច​បាន​ណែនាំ គណ​:​ក​ម្មា​ធិ​ការ​នុង ក៏​ប៉ុន្តែ​គួរ​សោកស្ដាយ ព័ត៌មាន​នេះ​ជា​ព័ត៌មាន​រដ្ឋបាល ដើម្បី​ទទួល​បាន​នូវ​ការ​វាយតម្លៃ គណ​:​ក​ម្មា​ធិ​ការ​។​ដូច្នេះ​ខ្ញុំ​មិន​ទាន់​ចាត់​ទុក​ថា ជា​ព័ត៌មាន​ផ្លូវ​ការណ៍​នៅឡើយ​ទេ​។​ពីព្រោះ​សម្ដេច​លោក​មិន​ទាន់​ប្រកាសប្រាប់​ថា ថ្ងៃ​ណា​នឹង​ចាប់ផ្ដើម​នូវ​ការ​ឈប់​សម្រាក់​នោះ​ទេ​”​។

អ្នកនាំពាក្យ សង្កត់ធ្ងន់​ថា ជា​គោលការណ៍​សម្ដេច បាន​ណែនាំ នៅ​ក្នុង​ការងារ​រដ្ឋបាល គឺ​សម្ដេច​បញ្ជា​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​រៀបចំ សង់​ថ្ងៃ​ឈប់​សម្រាក់​ជូន​ដល់​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​មន្ត្រីរាជការ​ជា​ពិសេស​កម្មករ​រោងចក្រ ឲ្យ​ឈប់​សម្រាក​ចំនួន​ប្រាំ​ថ្ងៃ ដោយ​ការ​សម្រាក​នោះ​គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ​-​សុក្រ​។

សូម​រំលឹក​ថា ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​ខែមេសា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​អាក់ខាន ដោយសារ​តែ​វិបត្តិ​នៃ​ការ រីក​រាលដាល​វីរុស​កូ​វី​ដ​១៩ ហើយ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ ដោយ​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​សម្តេច​តេ​ជោ ក៏​បាន​ប្រកាស​ផង​ដែរ​ថា នឹង​សង​ប្រជាពលរដ្ឋ​វិញ នៅ​ពេលវេលា​សម​ស្រប​ណាមួយ ។

កាលពី​ពេល​កន្លង​មកនេះ​ យោង​តាម​សម្លេង​បែកធ្លាយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បើក​កិច្ច​ប្រ​ជុំគណៈកម្មការ​កូវីដ​១៩​ដើម្បី​ពិភាក្សា​ក្នុង​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក​ជូន​កម្មករ ម៊​បុគ្គលិក​មន្ត្រីរាជការ​រយៈពេល​មួ​យស​ប្តា​ហ៍​វិញ​៕

អត្ថបទសរសេរ ដោយ