ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដែល​អនុញ្ញាត​ឲ្យ​បើកទ្វារ​វិញ​ត្រូវ​ចុះ​កិច្ចសន្យា​លើ​វិធានការ​សុវត្ថិភាព​សុខភាព​របស់​សិស្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលារៀន​ដែល​មាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​អាច​បើកទ្វារ​បង្រៀន​ឡើង​វិញ នៅ​ខែសីហា​ខាង​មុខ​នេះ ។ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ទាំងនោះ​ត្រូវ​ចុះ​កិច្ចសន្យា​ទទួលខុសត្រូវ​លើ​ការ​អនុវត្តន៍​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ សាលារៀន​ដែល​មាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​អាច​បើកទ្វារ​បង្រៀន​ឡើង​វិញ នៅ​ខែសីហា​ខាង​មុខ​នេះ ។ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ទាំងនោះ​ត្រូវ​ចុះ​កិច្ចសន្យា​ទទួលខុសត្រូវ​លើ​ការ​អនុវត្តន៍​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ដូច​ជា ការ​អនុវត្តន៍​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​លើកកម្ពស់​សុខភាព​សិក្សា ក្នុង​បរិបទ​កូ​វី​ដ​-១៩ ការ​រៀបចំ​បរិស្ថាន​សាលារៀន និង​ថ្នាក់រៀន​ឲ្យ​ស្រប​តាម​ស្តង់ដា​សុវត្ថិភាព​សុខភាព​សិក្សា ការ​រក្សា​គម្លាត​សុវត្ថិភាព ការ​វាស់​កំ​ដៅ​បុគ្គល​ជា​ប្រចាំ , និង​ការ​លាងដៃ​ជា​ប្រចាំ ការ​ពាក់​ម៉ាស​ជាដើម ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បញ្ជាក់​ថា សំណើ​បើក​សាលារៀន​ដំណាក់កាល​ទី​១​នេះ បាន​សូម​ការ​អនុម័ត​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ហើយ ។

មន្ត្រី​បាន​បញ្ជាក់​ថា គ្រឹះស្ថានសិក្សា​ដែល​អនុញ្ញាត​ត្រូវ​អនុវត្ត​ការ​អប់រំ​តាម​គន្លង​ថ្មី​រៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​អន​ឡាញ​ខ្លះ​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ការ​យល់ព្រម​ពី​មាតាបិតា ។

គ្រឹះស្ថានសិក្សា​ត្រូវ​រៀបចំ​ក្រុមការងារ​ទទួល​បន្ទុក​សុវត្ថិភាព​សុខភាព​សិក្សា ដើម្បី​ត្រួតពិនិត្យ​ជា​ប្រចាំ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​គ្រឹះស្ថានសិក្សា និង​ម្ចាស់​ភាគហ៊ុន ។

មន្ត្រីជាន់ខ្ពស់​បាន​បន្ត​ថា គ្រឹះស្ថានសិក្សា​ត្រូវ​តម្រូវ​ឲ្យ​មានការ​ធ្វើតេស្ត​ពិនិត្យ​សុខភាព និង​រក​មេរោគ​កូ​វី​ដ​-១៩ សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ហើយ​គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​វិធានការ​តម្រូវ​នានា ។

សាលារៀន​ដែល​បើក​នៅ​ដំណាក់ កាល​ទី​១​នេះ មាន​សាលា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ហើយ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​អនុវត្ត​របស់​គ្រឹះស្ថានសិក្សា ។

លទ្ធផល​អនុវត្ត​ដំណាក់កាល​ទី​១ ជា​អាច​វាយតម្លៃ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អាច​កំណត់​ជំ​ហ៊ាន​បន្តបន្ទាប់​ក្នុង​ការ​បើក​សាលារៀន​នៅ​ក្នុង​ដំណាក់កាល​ទី​២ និង​ទី​៣​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ