ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​កូន​រដូវប្រាំង​ចាប់ពី​ខែកក្កដា ដល់​ដាច់​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពាក់កណ្ដាល​ខែកក្កដា រហូត​ដល់​ដាច់​ខែកក្កដា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា នឹង​មានកូន​រដូវប្រាំង​កើតឡើង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពាក់កណ្ដាល​ខែកក្កដា រហូត​ដល់​ដាច់​ខែកក្កដា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា នឹង​មានកូន​រដូវប្រាំង​កើតឡើង ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៨ កក្កដា បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន​ការ​វិវត្តន៍​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ ជា​លក្ខណៈ​សកល និង​តំបន់​បាន​បង្ហាញ​ថា នៅ​ក្នុង​ខែកក្កដា​នេះ (​ចាប់ពី​ពាក់​កណ្តាលខែ​រហូត​ដល់​ចុងខែ​) សម្ពាធ​ខ្ពស់​បាន និង​កំពុង​បង្កើន​ឥទ្ធិពល​មក​លើ​ផ្ទៃ​មហាសមុទ្រ ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច ។

លក្ខណៈ​បែប​នេះ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូច​ជា ថៃ កម្ពុជា វៀតណាម ឡាវ មី​យ៉ា​ន់​ម៉ា និង​ប្រទេស ហ្វី​លី​ពី​ន កម្រិត​បរិមាណ​ទឹកភ្លៀង​ធ្លាក់​មក​មានការ​ថមថយ​ចុះ ។

ក្រសួង​បញ្ជាក់​ថា ដោយឡែក​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថានភាព​នេះ​ក្រសួង​ក៏​បាន​ជម្រាប​ជូនដំណឹង​ម្តង​រួច​មក​ហើយ តាម​រយៈ​ការ​ព្យាករណ៍​អាកាសធាតុ​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២០ នឹង​មានកូន​រដូវប្រាំង​កើតឡើង ចាប់ពី​ពាក់កណ្តាល​ខែកក្កដា រហូត​ដល់​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២០ ។

ក្រសួង​បន្ថែម​ថា បន្ទាប់​ពី​នោះ ស្ថានភាព​អាកាសធាតុ នឹង​ត្រឡប់​មក​ប្រក្រតី​ឡើង​វិញ ដោយ​ភ្លៀង​ក៏​នឹង​អាច​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ​លើ​ផ្ទៃ​ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន ដែល​មាន​ភូមិសាស្ត្រ​នៅ​ទី​ទំនាប​ជាប់​ក្បែរ​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប តំបន់​ជាប់​ផ្លូវទឹក និង​តំបន់​មាត់សមុទ្រ​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​ច្រើន​លើសលប់​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ក្រសួង​ធនធានទឹក​ក៏​អំពាវនាវ​ដល់​សាធារណជន ពិសេស​បងប្អូន​ប្រជា​កសិករ​មានការ​យកចិត្ត ទុកដាក់​ក្នុង​ការ​ថែរក្សា និង​ប្រើប្រាស់​ទឹក​ឲ្យ​បាន​ល្អ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ការងារ​បង្កបង្កើន​ផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ