ខេត្តសៀមរាប ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរា ក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះ ទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ ។ សូមបញ្ជាក់ថា ព្រៃឈើគឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូល ក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ ។
![Picture]()
លោក ស៊ិន សុផាណារ៉េត បុគ្គលិកទទួលបន្ទុកនៅស្ថានីយបណ្ដុះកូនឈើ៨ហិកតា ឱ្យដឹងថា ក្នុងចំណោមប្រភេទកូនឈើជាច្រើនស្ថានីយនេះ បានបណ្ដុះប្រភេទឈើប្រណិតកម្រចំនួន៥ប្រភេទនៅកម្ពុជា ដូចជាឈើបេង ឈើគ្រញូង ឈើធ្នង់ ឈើច្រេះ និងឈើនាងនួន ។ ស្ថានីយបណ្តុះប្រភេទកូនឈើទាំងនោះ ដោយធ្វើការប្រមូលគ្រាប់ពូជពីព្រៃក្នុងរមណីយដ្ឋានអង្គរ ការផ្តល់ដោយវិស័យឯកជន និងទិញពីផ្សារ ដូចជាឈើនាងនួនជាដើម ។
![Picture]()
លោកបន្តថា ក្នុងមួយឆ្នាំៗ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា អាចមានលទ្ធភាពបណ្ដុះកូនឈើជាមធ្យមជាង២ម៉ឺនដើម តែសម្រាប់ឆ្នាំមុន ស្ថានីយបានបណ្ដុះរហូតដល់ជិត៥ម៉ឺនដើម ។ ប៉ុន្តែការបណ្ដុះកូនឈើទាំងនេះ មានការលំបាកបន្ដិច ដោយសារពូជខ្លះដូចជាបេង ត្រូវការស្រុះទឹកក្ដៅ និងកាប់ច្រៀកវាសិន ទើបកូនឈើទាំងនោះឆាប់ដុះ និងដុះក្នុងបរិមាណច្រើន ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ