ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ដុះក្អែល​ពពួក​ឡាន​ធំ​លេង​ម៉ូ​ដ​​ដ៏​ឈ្លើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​កង់​៦​មួយ​គ្រឿង ត្រូវ​បាន​ម្ចាស់​វា​តុបតែង​រាង​កាយ​លម្អ​ខុសគេខុសឯង និង​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ហាម​ឃាត់ ។ ចំណែក​ខាង​មុខ​ម្ចាស់​បាន​បិត​នូវ​រូបភាព​ផ្សេង​ៗ ជា​រូប​តុក្កតា​ជ័រ​រ​ណេ​ង​រណោង រយីងរយោង​បំពាក់​ភ្លើង​ដូច​ប្រទីប​ភ្លឹបភ្លែត​និង​បំពាក់​កញ្ចក់​មើល​ក្រោយ​ច្រើន​ស្អេកស្កះ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​កង់​៦​មួយ​គ្រឿង ត្រូវ​បាន​ម្ចាស់​វា​តុបតែង​រាង​កាយ​លម្អ​ខុសគេខុសឯង និង​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ហាម​ឃាត់ ។ ចំណែក​ខាង​មុខ​ម្ចាស់​បាន​បិត​នូវ​រូបភាព​ផ្សេង​ៗ ជា​រូប​តុក្កតា​ជ័រ​រ​ណេ​ង​រណោង រយីងរយោង​បំពាក់​ភ្លើង​ដូច​ប្រទីប​ភ្លឹបភ្លែត​និង​បំពាក់​កញ្ចក់​មើល​ក្រោយ​ច្រើន​ស្អេកស្កះ ។

អ្វី​ដែល​បាន​ចាប់អារម្មណ៍ ជា​ពិសេស​បំផុត​នោះ គឺ​ការ​បំពាក់​សុ​ី​ម៉ាំង​កែ​ច្នៃ​លាន់​សូរ​ប្រែ​ន​ៗ​ប្រហោង​បី​យ៉ាង​រំពង​លាន់ឮ​ដូច​រន្ទះ បង្ក​ការ​រំខាន​និង​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​និង​អ្នកដំណើរ​រាល់ថ្ងៃ ។ អាក្រក់​បែប​នេះ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ខណ្ឌ​កំ​បូល​ដឹកនាំ​ដោយ​លោក ឃឹម ស៊ុន​សូ​ដា ដែល​ជា​អភិបាល​ខណ្ឌ និង​មានការ​ចូលរួម​ដោយ​លោក សេង គន្ធ អភិបាលរង​ខណ្ឌ​ផង បាន​ចុះ​ស្ទាក់​ឃាត់​រថយន្ត​នោះ​បាន រួច​បញ្ជា​ឱ្យ​កាត់​សុ​ី​ម៉ាំង និង​កញ្ចក់​មើល​ក្រោយ​ដែល​កែ​ច្នៃ​នោះ​ចោល ដែល​គេ​និយាយ​ថា​អា​បែន​លេងខ្លួន​ហ៊ឺហា​ខុស​ខ្នាត ព្រមទាំង​អប់រំ​ណែនាំ​ដល់​ម្ចាស់​ឈប់​ឲ្យ​មាន​បែប​នេះ​តទៅ​ទៀត ។ ប្រតិបត្តិការ​នេះ ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​៤២ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ​នោះ​ម៉ាក​នី​ស្សាន់​ឌី​សែ​ល​ពណ៌​ស ជា​ប្រភេទ​រថយន្ត​ចង្កូត​ស្ដាំ​កង់​៦ បែន​ដឹក​ដី​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ KPS-0682 បើកបរ​ដោយ​យុវជន​ស្ទាវ​ម្នាក់​អាយុ​ប្រហែល​២០​ឆ្នាំ សក់​ក្រហម​កន្ទ្រើង មិន​ស្គាល់ឈ្មោះ​ឡើយ ។ យុវជន​រូប​នេះ ហាក់​ស្រឡាញ់​ចូល​ចិត្ត​នូវ​អ្វី​ដែល​ខុស​ប្លែក​ពី​គេឯង បានជា​តុបតែង​រថយន្ត​ខុស​ទំនង​បែប​នេះ មិន​បានដឹង​ខ្លួន​ថា​ខុសច្បាប់​ចរាចរណ៍ និង​ខុស​លក្ខណៈ​បច្ចេកទេស​ទៀត​ផង ធ្វើ​ដូច​មនុស្ស​ល្ងង់​ណាស់ ។ ហើយ​សូ​ម្បី​តែ​នៅ​ក្បាំងភក់​រថយន្ត​ខាងក្រោយ​ក៏​មាន​សរសេរ​នូវ​ពាក្យ​ប្លែក​១​ឃ្លា​ផង​ដែរ​ថា «​បោះបង់​ការ​សិក្សា ស្រវា​ឡាន​បែន​» ថែម​ទៀត​ផង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង​យុវជន​នេះ​បាន​ដោះ​សុ​ី​ម៉ាំង​ហ្សុ​ី​ន​រថយន្ត​ចេញ ហើយ​បាន​កែ​ច្នៃ​សុ​ី​ម៉ាំង​ភ្លោះ​៣​បំពាក់​ជំនួស ដែល​ពេល​បើកបរ​តាម​ផ្លូវ​ឆ្លងកាត់​ស្រុកភូមិ​ពី​មួយ​ទៅ​មួយ​លាន់ឮ​សំឡេង​ប្រែ​ន​ៗ​ខ្លាំង​ៗ​បង្ក​ការ​ក្ដៅក្រហាយ​ដល់​អ្នក​ភូមិ ព្រោះ​រំខាន​ខ្លាំង​ណាស់ ។

មិនតែប៉ុណ្ណោះ​នៅ​ក្រោម​សុ​ី​ម៉ាំង​ភ្លោះ​៣​នោះ ​ក៏​មាន​បិទ​រូប​មនុស្ស​ប្រុស និង​បិទ​អក្សរ​ពណ៌​ក្រហម​ធំ​ៗ​ថា «​បងធំ​» ។ ចំណែក​នៅ​កាប៊ី​ន​រថយន្ត​ទាំងមូល​វិញ​មាន​បិទ​រូប​ច្រើន​ចម្រុះ​គ្មាន​សល់​កន្លែង​ត្រង់​ណា​ទេ ហើយ​ក៏​មាន​បំពាក់​រូប​តុក្កតា​ជ័រ​រយីងរយោង​កែ​ច្នៃ បំពាក់​ភ្លើង​ង​ពណ៌ ជា​ពិសេស​បាន​បំពាក់​កញ្ចក់​មើល​ក្រោយ​ច្រើន​ស្អេកស្កះ ដែល​ម្ខាង​ៗ​ជិត​២០​កញ្ចក់​ឯណោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មិន​ត្រឹមតែ​តុបតែង​ខុស​ទំនង​និង​ខុស​លក្ខណៈ​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ រថយន្ត​នេះ​បាន​បើក​លឿន ហើយ​នៅ​ពេល​បើក​ទៅ​ដល់​ក្នុងភូមិ​ម្តង​ៗ​រឹតតែ​ខំ​ជាន់​ហ្គា​រ​ឲ្យ​កាន់តែ​ឮ​សំឡេង​ខ្លាំង​ថែម​ទៀត​រំខាន​ការ​រស់នៅ​ខ្លាំង​ណាស់ ។

ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​លោក ឃឹម ស៊ុន​សូ​ដា អភិបាល​ខណ្ឌ​កំ​បូល មានការ​ចូលរួម​ដោយ​លោក សេង គន្ធ អភិបាលរង​ខណ្ឌ ព្រមទាំង​នគរបាល​បាន​ចុះ​ស្ទាក់​ឃាត់​រថយន្ត​នេះ​ធ្វើការ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ហើយ​បានឃើញ​ជាក់ស្ដែង​ថា ពិតជា​ខុស​​ទំនង​មែន ក៏​ឃាត់​ទុក​ដុះ​ច្រាស់​ដែក​ចេញ​ម្តង​ដោយ​បញ្ជា​ឱ្យ​កាត់​សុ​ី​ម៉ាំង និង​កញ្ចក់​មើល​ក្រោយ​ដែល​មានការ​កែ​ច្នៃ​ខុស​បទដ្ឋាន​បច្ចេកទេស​នោះ​ចោល​នៅ​ចំពោះ​មុខតែ​ម្តង ។

មិនតែប៉ុណ្ណោះ​ក៏​បាន​ឲ្យ​យុវជន​ដែល​ជា​ម្ចាស់ និង​អ្នកបើកបរ​រថយន្ត​ឈរ​កាន់​ស៊ី​ម៉ាំង​ភ្លោះ និង​កញ្ចក់​មើល​ក្រោយ​ដែល​កាត់​ចេញ​នោះ​ថតរូប​ទុក ព្រមទាំង​ធ្វើការ​អប់រំ​ឈប់​ឲ្យ​មាន​បែប​នេះ​តទៅ​ទៀត ។ ហើយ​ក៏​ជា​ការ​ព្រមាន​ទៅ​ដល់​រថយន្ត​ដឹក​ដី ដឹក​ថ្ម ក្រួស​ខ្សាច់​ដ៏​ទៃ​ៗ​ទៀត​កុំ​ឲ្យ​យកតម្រាប់​តាម​យុវជន​ខាងលើ​នេះ ។ ប​ណ្ណឹ​ង​ហើយ​បើ​មិន​រាង​ទៀត​…​ថ្ងៃក្រោយ​សុំ​កុំ​រាង !

អត្ថបទសរសេរ ដោយ