រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានកំពុងសិក្សាក្នុងការសងថ្ងៃឈប់សម្រាកជូនដល់កម្មករបុគ្គលិក មន្ត្រីរាជការ នៅថ្ងៃឈប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពេលកន្លងមក ។
យោងតាមសំឡេងដែលធ្លាយតាមបណ្តាញសង្គម នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថា ៖«ខ្ញុំសូមឲ្យឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ដឹកកិច្ចប្រជុំគណៈកម្មការកូវីដរបស់យើងដោះស្រាយលើបញ្ហា២ គឺ១.គឺការសងសម្រាប់ការចូលឆ្នាំដែលយើងពន្យា គប្បីត្រូវបានសង (នៅថៃបានសងហើយ) នៅខាងយើងធ្វើយ៉ាងកុំឲ្យជាន់នឹងថៃ យើងត្រូវសងតាមការសន្យា ព្រោះជំងឺកូវីដ១៩ យើងត្រូវបានត្រួតត្រាបាន»។
សម្តេចបន្តថា សម្តេចបានឲ្យក្រសួងអប់រំយុវជន នឹងកីឡាអនុញ្ញាតឲ្យមានការប្រឡងនៅតាមសាលាឯកជន ហើយការប្រឡងគ្រូ និងប្រឡងមួយចំនួនផ្សេងទៀត ។ ដូច្នេះល្មមដល់ពេលយើងត្រូវសងចំពោះកម្មករ មន្ត្រីរាជការ បុគ្គលិក ដែលយើងផ្អាកមិនឲ្យចូលឆ្នាំនេះ គឺត្រូវសងគេ ។ ខ្ញុំគិតថា ប្រហែលចុងខែកក្កដា ឬដើមខែសីហា ។
សម្តេចបញ្ជាក់ថា៖«ឯកឧត្តមអ៊ិត សំហេង ត្រូវធ្វើកិច្ចការហ្នឹង ពិភាក្សាជាមួយវិស័យឯកជន នេះជាចំណុចទី១» ។ សម្តេចក៏បានឲ្យឯកឧត្តប៊ិន ឈិន គណៈរដ្ឋមន្ត្រី …សរសេអនុក្រឹក្យពីការអនុញ្ញាតឲ្យឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំ៥ថ្ងៃ សម្រាប់មន្ត្រីរាជការក៏ដូចជា កម្មករ កម្មការិនី ។ ចំណុចទី២ សម្តេចតេជោ ក៏បានឲ្យមានការពិភាក្សាគ្នាជាមួយក្រសូងសុខាភិបាលពាក់នឹងការតម្កល់ប្រាក់ 5 ម៉ឺនដុល្លារ និង3000ដុល្លារ ។ ចំណុចនេះដោយសារខ្ញុំមើលឃើញថា នឹងមានហានិភ័យខ្ពស់ចំពោះសេដ្ឋកិច្ចនៅក្នុងស្រុកយើងតែម្ដង ។
សម្ដេចបានបញ្ជាក់ថា បើសិនជាយើងធ្វើប៉ះពាល់ដល់វិនិយោគនោះគេនឹងលែងមកវិនិយោគនៅកម្ពុជាហើយ ក៏គេមិនចាកចេញពីកម្ពុជាដែរ ឬក៏គេចាកចេញ គឺចាកចេញទៅតែម្ដង ។ ចំពោះអ្នកជំនាញឯកទេសដែលបានចាកចេញពីកម្ពុជាទៅស្រុកហើយ មិនបានមកវិញនៅក្នុងអំឡុងពេលជំងឺកូវីដនេះ គឺគ្នាមិនអាចមកបានទេ ទោះបីជាថៅកែធ្វើការធានាទាំងអស់ ព្រោះយើងបានធ្វើទំនាក់ទំនងជាមួយបរទេសមិនថា ជប៉ុន ចិន…។
សម្តេចតេជោហ៊ុន សែនក៏គូសបញ្ជាក់ថា ៖«អីញ្ចឹងទេ ខ្ញុំចង់ដកការតម្កល់ប្រាក់ចំនួន៥ម៉ឺនដុល្លារ និង3ពាន់ដុល្លារ ពីអ្នកវិនិយោគនៅក្នុងស្រុកខ្មែរនិងនិងអ្នកបច្ចេកទេសក៏ដូចជាអ្នកវិនិយោគធ្វើការនៅក្នុងស្រុកខ្មែរ លើកលែងតែអ្នកផ្សេងត្រូវទុកមួយឡែកទៀត» ។
សម្ដេចតេជោក៏បានលើកឡើងទៀតថា ចំពោះដាក់វិធានការនៅពេលកន្លងមកនោះមានទៀតតឹងតែងពេក ដូច្នេះសូមឯកឧត្តមអូនព័ន្ធមុន្នីរ័ត្ន ត្រូវដឹកនាំកិច្ចប្រជុំឲ្យបានប្រញាប់ ។ ទី២.ការដកចេញនៃប្រាក់តម្កល់៥ម៉ឺន និង៣ពាន់ដុល្លារ ចំពោះដែលអ្នកវិនិយោគគិន អ្នកបច្ចេកទេសចែធ្វើការនៅស្រុកខ្មែរជាជនបរទេស គួរដកចេញដើមធ្វើការទាក់ទាញ បើអ្នកវិនិយោគរក្សាវិនិយោគចាស់ បន្ថែមអ្នកវិនិយោគថ្មី ដែលយើងមិនបានទទួលបានប្រាក់ធានានោះទេ ។ ប៉ុន្តែយើងក៏ពិភាក្សាចំពោះឲ្យគេបង់ប្រាក់ដោយខ្លួនគេក្នុងការព្យាបាលជំងឺរបស់គេ ៕
ចែករំលែកព័តមាននេះ