រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាកំលាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងនឹងប៉ុស្តិ៍ចោមចៅទី៣ឃាត់ខ្លួន យកទៅសួរនាំនៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងឈានចូលថ្ងៃទី៨ កក្កដា នេះ ក្នុងហាងខារ៉ាអូខេ«សំណាង សីហា» ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន
ជ័យ ដោយពួកគេសង្ស័យជាប់ពាក់ព័ន្ធករណីឆក់នៅម្តុំផ្លូវមហាវិថីឈ្នះ=ឈ្នះ ។

ជនសង្ស័យទាំង៧នាក់ សមត្ថកិច្ចបានបញ្ជូនទៅសួរនាំនៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យទាំងនេះជិះម៉ូតូចំនួន៣គ្រឿង ទី១ម៉ាកខ្លិច ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HS-9927 ទី២ម៉ាកMSX ពណ៌ស1GA-4819 នឹងម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយសូគីលេតពណ៌ស កំពង់ចាម 1T- 2696 ជិះធ្វើសកម្មភាពឆក់នៅម្តុំផ្លូវមហាវិថីឈ្នះ=ឈ្នះ ។

ក្រោយមក សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើ ដោយមានការសង្ស័យកំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យដំបូងឃាត់នៅក្នុងខារ៉ាអូខេ សំណាងសីហា ភូមិត្រពាំងទាសង្កាត់ត្រពាំងក្រសាំង បានចំនួន៤នាក់ រួមនឹង ម៉ូតូ២គ្រឿង ម៉ាកខ្លិច នឹងម៉ូតូម៉ាក MSX ពណ៌ស ។

បន្ទាប់ពីកំលាំងសមត្ថកិច្ច ឃាត់ជនសង្ស័យចំនួន៤នាក់ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាកំលាំងនគរបាលទាំង២ប៉ុស្តិ៍ខាងលើ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត នៅក្បែរទីតាំងខាងលើដែលជនសង្ស័យ៣នាក់ខាងលើ ជិះម៉ូតូ ម៉ាកស៊ុយសូគីលេត ពណ៌ស ឃាត់ឆែកឆេរ រួចបញ្ជូនជនសង្ស័យ ខាងលើទៅ សួរនាំនៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យដោយ កំពុងសាកសួរជនសង្ស័យខាងលើដើម្បីចាត់ការតាមនិតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ