រាជធានីភ្នំពេញ ៖ ទីបំផុតក្រសួងអប់រំយុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានឯកជន អាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំក្នុងរយៈពេល២ថ្ងៃ ។

ការសម្រេចរបស់ក្រសួងអប់រំនេះ បន្ទាប់ពីមើលឃើញថា គ្រឹះស្ថានឯកជនមិនអាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សារៀបចំការប្រឡបបញ្ចប់ឆ្នាំ តាមប្រព័ន្ធអនឡាញបាន ។
យ៉ាងណាក្តី ការបើកអនុញ្ញាតនេះក្រសួងអប់រំយុវជន និងកីឡាបានបើកសាលារៀនទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្កការសុខាភាពពិភពលោក ដើម្បីតទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។

យោងតាមលិខិតមួយច្បាប់របស់ លោកបណ្ឌិត សភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួូងអប់រំយុវជន និងកីឡាបានផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមន៍គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនអាចរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាប្រមធ្យមិសក្សាទុតិភូមិ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សាចំនួន២ថ្ងៃ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា ៖ កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិតរៀបចំការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងនោះក្រសួងក៏បានលើកឡើងអំពីលទ្ធភាពអនុញ្ញាតឲ្យរៀបចំការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិកទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងខ្លួន ដោយធានានូវស្តង់ជាគុណភាព ដែលអាចទទួលយកបាន ។

ក្រសួងនឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវស្តង់ដាគុណភាពនេះ ។ ចំពោះគ្រឹះស្ថានសិក្សាឯកជនណាដែលអនុវត្តតាមកាណែនាំរបស់ក្រសួងគ្រឹះស្ថាននោះអាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជនត្រូវចុះហត្ថលេខាដោយខ្លួនឯង ។ ហើយក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ ដើម្បីធានាគុណភាពនៃសញ្ញាបត្រ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ ដោយសារតែតាមលក្ខខណៈបច្ចេកទេសគ្រឹះស្ថានសិក្សាឯកជន មិនអាចរៀបចំការប្រឡងតាមអនឡាញបាន ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវគោលការណ៍មួយចំនួនសម្រាប់ឲ្យគ្រឹះស្ថានសិក្សាឯកជនអនុវត្តនៅពេលរៀបចំការប្រឡងសញ្ញាបត្រនៅតាមគ្រឹះស្ថានរៀងៗខ្លួនចំនួន២ដូចជា ៖ ១.ក្រសួងនឹងកែកម្អលិខិតបទដ្ឋានគតិយុត្តិ នឹងដំណើរការប្រឡងដោយរក្សាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅដដែល ដោយគ្រឹះស្ថានសិក្សាឯកជនជាអ្នកចេញសញ្ញាបត្រ ដោយក្រសួងនឹងទទួលស្គាល់ និងដោយធ្វើអធិការកិច្ចប្រសិនបើចាំបាច់ ។
២.គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនិងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកក្រសួង ដើម្បីពិនិត្យ និងទទួលស្គាល់ ។ ៣.គ្រឹះស្ថានសិក្សាឯកជនត្រូវរៀបចំបន្ទប់ប្រឡងមានចំណុះ១០ទៅ១៥នាក់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងអង្កការសុខភាពពិភពលោក (WHO)។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានឲ្យគ្រឹះស្ថានឧត្តមសិក្សាឯកជនដដែលបង្រៀនតាមប្រព័ន្ធអនឡាញក៏ត្រូវរៀបចំការប្រឡងបញ្ចប់ផងដែរ ដោយត្រូវរៀបចំបន្ទប់ប្រឡង ដែលមានចំណុះ១៥ទៅ២០នាក់ ក្នុងមួយបន្ទប់ និងត្រូវធានាអនុវត្តវិធានការ សុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ។
ក្រសួងក៏បានស្នើឲ្យគ្រឹះស្ថានឧត្តមសិក្សាឯកជនត្រូវដាប់ពាក្យស្នើសុំមកក្រសួងដើម្បីពិនិត្យ និងទទួលស្គាល់ផងដែរ ៕
ចែករំលែកព័តមាននេះ