រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ បើករៀបចំការប្រលងដោយអនុញ្ញាតឲ្យមានតែជនតែ 20នាក់ ក្នុងមួយបន្ទប់ ។

ការអនុញ្ញាតនេះ ដោយសង្កេតឃើញគ្រឹះស្ថានឧត្តមសិក្សារដ្ឋមិនអាចរៀបចំការប្រឡង ONLINE បាននោះទេ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃទី៦ កក្កដានេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមានការប្រឡងបញ្ចប់ឆ្នាំ តែតម្រូវឲ្យរៀបចំបន្ទប់ប្រឡងដែលមានចំណុះចាប់ពី១៥ ទៅ ២០ នាក់ ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
រូបតំណាងក្រសួងបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ ត្រូវដាក់ពាក្យស្នើសុំមកក្រសួង ដើម្បីពិនិត្យ និងទុកជាព័ត៌មាន ។
សូមជម្រាបថា ការប្រកាសរបស់ក្រសួងអប់រំនេះ បន្ទាប់ពីក្រសួងបានប្រកាសបិទសាលារៀននៅទូទាំងប្រទេសទាំងឯកជន និងរដ្ឋដោយសារជំងឺកូវី19 ដើម្បីទប់ស្កាត់ការរីករាលជំងឺនេះ ៕
ចែករំលែកព័តមាននេះ