ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តសៀមរាប ​ហាម​មិន​ឲ្យ​ជួញ​ដូរ និង​សម្លា.ប់សត្វ​ឆ្កែ​ទៀត​ឡើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរាប ៖ ការ​ដើរ​ទាក់​លក់ ទិញ ​និង​ពិឃាតសត្វ​ឆ្កែ​សត្វ​សុ​ខន (​ឆ្កែ​) ​បែប​អាណា​ធិ​ប​តេ​យ្យ មិន​អនុញ្ញាត​ឲ្យ​មាននៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ ទៀត​ទេ​។ មន្ទីរ​កសិកម្ម​ខេត្តសៀមរាប…

ខេត្ត​សៀមរាប ៖ ការ​ដើរ​ទាក់​លក់ ទិញ ​និង​ពិឃាតសត្វ​ឆ្កែ​សត្វ​សុ​ខន (​ឆ្កែ​) ​បែប​អាណា​ធិ​ប​តេ​យ្យ មិន​អនុញ្ញាត​ឲ្យ​មាននៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ ទៀត​ទេ​។ មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ជូនដំណឹង​ជា​ធា​សា​រណៈ​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​សម្លាប់ ​និង​ធ្វើ​អាជីវកម្ម​សត្វ​ឆ្កែ បែប​អាណា​​ធិ​ប​តេ​យ្យ កាលពី​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​សង្កេត​ឃើញ​ថា ​សកម្មភាព​អាជីវ​កម្ម​លើ​សត្វ​ឆ្កែ​កើនឡើង​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​លើ​ទឹកដី​អរិយធម៌​របស់​ខ្មែរ​នោះ​។

ការ​សម្លាប់សត្វ​ឆ្កែ​ ដើម្បី​ធ្វើ​ម្ហូប​នេះ នៅ​ភ្នំពេញ​ក៏កើត​មាន​ច្រើន​បែប​អាណា​ធិ​ប​តេ​យ្យ​នោះ​ដែរ​។ សាច់​​ឆ្កែ​ដែល​បាន​ចម្អិន​ ហើយ​ត្រូវ​បាន​គេ​ដាក់​លក់​យ៉ាង​ចំហ ដោយ​ទុក​ល​ល​ក្បាល​ឆ្កែ​បង្ហាញ​ជា​សា​ធារណៈ​នៅ​កន្លែង​លក់​ទៀត​ផង គួរ​ឲ្យ​សង្វេគ​ទៀត​ផង​។ ការ​ធ្វើ​អាជីវកម្ម​លើ​សត្វ​ឆ្កែ បាន​រង​ការ​រិះ​គន់​ថា ​ជា​សកម្មភាព​ខ្វះ​សីលធម៌ ហាក់​បង្ហាញ​ពី​អំពើ​ឃោ​ឃៅ​របស់​មនុស្ស មិន​គួរ​កើត​មាន​ចំពោះ​ប្រទេស​ដែល​កាន់​ព្រះពុទ្ធ​សាសនា​នោះ​ឡើយ​។

ការ​រិះ​គន់​របស់​សាធារណជន ពី​ការ​សម្លាប់សត្វ​ឆ្កែ​ធ្វើ​ម្ហូប មិន​ខុស​ពី​ការ​រិះគន់​ទៅ​ដល់​សកម្មភាព​លក់​​សាច់​គោដុត ដែល​អ្នកលក់​ដុត​គោ​ទាំងមូល​ៗ​នៅ​តាម​ដងផ្លូវ​សាធារណៈ​នោះ​ឡើយ​។​សម្រាប់​​ស្ថាប័ន​ជំនាញ​សត្វ បាន​លើក​ឡើង​ថា ការ​ធ្វើ​អាជីវកម្ម​សត្វ​ឆ្កែ​ ដើម្បី​ធ្វើ​ម្ហូប​ខុសច្បាប់​ផង និង​​បង្ហាញ​ពី​ធ្លាក់​ចុះ​ពី​តម្លៃ​មនុស្សធម៌ ផង​។

សេចក្តី​ជួន​ដំណឹង​របស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ បាន​បញ្ជាក់​ថា​ «​ការ​ធ្វើ​អាជីវកម្ម​លក់ ទិញ ពិឃាតសត្វ​ឆ្កែ ដើម្បី​ធ្វើ​ម្ហូបអាហារ​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ និង​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ជា​សញ្ញា​មួយ​បង្ហាញ​ថា​ មានការ​ធ្លាក់​ចុះ​នូវ​តម្លៃ​មនុស្សធម៌ គុណធម៌ ព្រមទាំង​ធ្វើ​ឲ្យ​ការ​ឆ្លង​រាល​ដាល​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ចំពោះ​ផ្លូវច្បាប់​វិញ​ថា ការ​ជួញដូរ​លក់ ​និង​ទិញ​សត្វ​ឆ្កែ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្តី​ពី​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ ដែល​ត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ ទៀត​ផង​។

ក្នុង​សេចក្តីជូនដំណឹង​របស់​មន្ទីរ​កសិកម្ម ហាក់​ចង់​បង្ហាញ​ថា​ការ​សម្លាប់សត្វ​ឆ្កែ​ធ្វើ​ម្ហូប​លក់​បែប​អាណា​​ធិ​ប​តេ​យ្យ​នៅ​ខេត្តសៀមរាប អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកទេសចរ​ផង​។

អាជ្ញាធរ​បាន​លើក​ឡើង​ដូច្នេះ «ខេត្តសៀមរាប​ ជា​ខេត្ត​ទេសចរណ៍វប្បធម៌ ធម្មជាតិ មាន​ភ្ញៀវ​​ទេស​ចរ​ជាតិ និង​អន្តរជាតិ ​មក​ទស្សនា​ប្រាង្គ​ប្រាសាទ វប្បធម៌ ន្រ​ពៃ​ណី ទំនៀប​ទម្លាប់​ដ៏​​ល្អ​ផូរផង់​គ្មាន​ពីរ​លើ​លោក​។ តាំងពី​បុរាណ​រៀង​មក ​សត្វ​សុនខ​ត្រូវ​បាន​ប្រជាជន​ទូ​ទាំង​ពិភពលោក ជា​ពិសេស​​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកជា​សត្វ​ចិញ្ចឹម​ស្មោះត្រង់​របស់​មនុស្ស ហើយ​សត្វ​សុនខ​មាន​គុណ​​តម្លៃ​ណាស់​សម្រាប់​ការពារ​ផ្ទះ ចម្ការ ហ្វូង​សត្វ ​និង​ជួយ​ក្នុង​វិស័យ​យោធា​បាន​ល្អ​ទៀត​ផង»៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ