មុខជំនាញ10រកចំណូលបានខ្ពស់ជាងគេពេលចេញពីមហាវិទ្យាល័យ
កោះសន្តិភាពសូមបង្ហាញជូនមុខជំនាញ ចំនួន១០ រកចំណូលបានខ្ពស់ជាងគេបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ យោងតាមគេហទំព័របរទេស The Richest ។
កោះសន្តិភាពសូមបង្ហាញជូនមុខជំនាញ ចំនួន១០ រកចំណូលបានខ្ពស់ជាងគេបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ យោងតាមគេហទំព័របរទេស The Richest ។
កោះសន្តិភាពសូមបង្ហាញជូនមុខជំនាញ ចំនួន១០ រកចំណូលបានខ្ពស់ជាងគេបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ យោងតាមគេហទំព័របរទេស The Richest ។
១-វិទ្យាសាស្ត្រនយោបាយ
ការងារក្នុងជួររដ្ឋាភិបាលបានប្រាក់ខែខ្ពស់ ហើយអ្នករៀនផ្នែកវិទ្យាសាស្ត្រនយោបាយងាយស្រួលក្នុងការស្វែងរកការងារធ្វើជាងមុខវិជ្ជាដទៃទៀត ។ ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក យុទ្ធនាការនយោបាយ និងក្រុមអ្នកពង្រាងច្បាប់ត្រូវការអ្នករៀនវិទ្យាសាស្ត្រនយោបាយដោយដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនប្រទេសជាតិ ។
យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក Bankrate ឱ្យដឹងថា ប្រាក់ខែដំបូងជាមធ្យមនៃអ្នកជំនាញលើមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយគឺ៨ម៉ឺនដុល្លារ ។
២-សារព័ត៌មាន
ខណៈប្រទេសជាតិមានការរីកចម្រើនវិស័យសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ដើម្បីផ្តល់ព័ត៌មានជូនសង្គម ។ អ្នកសារព័ត៌មានអាចរកចំណូលបានប្រហែល ៧១.៣០០ដុល្លារក្នុង១ឆ្នាំ ។
៣-ទីផ្សារ
ជំនាញទីផ្សារងាយស្រួលសិក្សាជាងជំនាញរដ្ឋបាល និងហិរញ្ញវត្ថុ ។ មុខតំណែងជានាយកទីផ្សារនៅសហរដ្ឋអាមេរិករកចំណូលបានជិត១០លានដុល្លារ ។ អ្នកទីផ្សារទាមទារឱ្យមានការគិតវាងវៃ និងសកម្មជាមួយយុទ្ធសាស្ត្រទីផ្សារ ព្រមទាំងគម្រោងនានាដើម្បីសម្រេចគោលដៅ ។
៤-ទស្សនវិជ្ជា
ទស្សនវិជ្ជាគឺជាការសិក្សាលើបញ្ហាទូទៅ និងមូលដ្ឋានដែលពាក់ព័ន្ធនឹងទិដ្ឋភាពជាក់ស្តែងក្នុងសង្គម តម្លៃ ចំណេះវិជ្ជា ហេតុផល ចិត្តគំនិត និងភាសាផងដែរ ។ សារព័ត៌មានអាមេរិក ញូវយ៉ក ថែម ឱ្យដឹងថា ចំនួនសិស្សដែលចុះឈ្មោះសិក្សាលើមុខវិជ្ជាទស្សនវិជ្ជាកើនឡើងតាំងពី២ទៅ៣ឆ្នាំមុន ។ ប្រាក់ខែដំបូងសម្រាប់អ្នកមានជំនាញនេះចំនួន៨៤.០០០ដុល្លារ ។
៥-ការទាក់ទងអន្តរជាតិ
និស្សិតសិក្សាលើមុខជំនាញផ្នែកការទាក់ទងអន្តរជាតិយល់ដឹងពីសេដ្ឋកិច្ច និងនយោបាយពិភពលោក ។ ក្រៅពីនេះពួកគេអាចមានអាជីពជាអ្នកជំនួញអន្តរជាតិ គ្រូបង្រៀន អ្នកស្រាវជ្រាវ និងមុខវិជ្ជាច្រើនទៀត ។ ប្រាក់ខែលើមុខជំនាញនេះមានចំនួន ៨ ម៉ឺនដុល្លារ ។
៦-រចនាម៉ូដ
ក្រសែភ្នែកមហាជនចាប់អារម្មណ៍អ្នកនិយមស្លៀកពាក់ម៉ូដទាន់សម័យ និងភាពស៊ីវិល័យ ។ អ្នកជំនាញលើមុខវិជ្ជានេះមានបំណងចង់បង្កើតក្រុមហ៊ុន ឬសហគ្រាសកាត់ដេរដ៏ធំ ។ ប្រាក់ខែពីមុខជំនាញនេះចំនួន៧៩.០០០ដុល្លារ ។
៧-ផលិតករភាពយន្ត
វិស័យភាពយន្តនាពេលបច្ចុប្បន្នដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនបែបផែនជីវិតទៅដល់ទស្សនិកជនដើម្បីវិភាគ និងយកគំរូតាមលើចំណុចវិជ្ជមាន ព្រមទាំងជាការកម្សាន្តនាពេលអផ្សុក ។
យោងតាមការិយាល័យស្ថិតិការងារ BLS អាមេរិក ឱ្យដឹងថា ប្រាក់ចំណូលលើមុខជំនាញភាពយន្តចំនួន១២២.៦៤០ដុល្លារក្នុងតំបន់ឡូសអេនចឺឡេស ។
៨-គ្រប់គ្រងសណ្ឋាគារ
វិស័យបដិសណ្ឋារកិច្ចគឺជាអាជីវកម្មដ៏ធំ ។ អ្នកគ្រប់គ្រងបដិសណ្ឋាកិច្ចទទួលបានប្រាក់ខែខ្ពស់ ។ ការស្នាក់នៅរបស់ភ្ញៀវ និងអនាម័យម្ហូបអាហារតម្រូវឱ្យមានការត្រួតពិនិត្យម៉ត់ចត់ និងការទទួលខុសត្រូវខ្ពស់ ។ អ្នកគ្រប់គ្រងសណ្ឋាគាររកចំណូលបាន២០០.០០០ដុល្លារក្នុង១ឆ្នាំ ។
៩-វិទ្យាសាស្ត្រចំណីអាហារ
វិទ្យាសាស្ត្រចំណីអាហារគឺជាការសិក្សាលើការស្រាវជ្រាវផលិតអាហារ និងធានាបាននូវសុវត្ថិភាពចំណីអាហារខ្ពស់ឆ្លងកាត់ការពិសោធនូវសង្វាក់ផលិតកម្មរបស់វា ។ ប្រាក់ខែលើមុខជំនាញនេះមានចំនួន៧៨.៥០០ដុល្លារ ។
១០-អក្សរសាស្ត្រអង់គ្លេស
មុខវិជ្ជាអក្សរសាស្ត្រអង់គ្លេសគឺជាជំនាញមូលដ្ឋានដែលអាចចាប់យកឱកាសការងារផ្សេងៗទៀតបាន ព្រោះមុខវិជ្ជានេះផ្តោតសំខាន់លើសិល្បៈនៃការទាក់ទងមនុស្សក្នុងសង្គម ការគ្រប់គ្រងការបង្រៀន និងសិល្ប៍វិធីនៃការស្ទង់ចិត្តសាស្ត្រមនុស្ស ។ ប្រាក់ខែលើមុខជំនាញនេះចំនួន៧៦.៥០០ដុល្លារ ៕
ចែករំលែកព័តមាននេះ