ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៧នាក់ជាជនជាតិចិន ក្នុងនោះប្រុស៦នាក់ ស្រី្តម្នាក់នារសៀលថ្ងៃទី៦ កក្កដា ២០២០ វេលាម៉ោង១២និង៤០នាទី កម្លាំងកងរាជអាវុធហត្ថខេត្តបានបើកប្រតិបត្តិការបង្ក្រាប ករណីបង្ខាំងមនុស្សខុសច្បាប់ នៅចំណុចក្រុម២៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីលោកវរសេនីយ៍ឯក ឆេង វុទ្ធី បានឲ្យដឹងថា នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៦ កក្កដា ២០២០ កម្លាំងកងរាជអាវុហត្ថខេត្តព្រះសីហនុចំនួន៣០នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះបង្ក្រាប ករណីបង្ខាំងមនុស្សខុសច្បាប់ នៅចំណុចក្រុម២៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យ៧នាក់ សុទ្ធតែចិនមានប្រុសមានស្រី ។
ជនទាំង៧នាក់មាន ៖ ១-ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ ។ ២-ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ ។ ៣-ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ ។ ៤-ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ ។ ៥-ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ ។ ៦-ឈ្មោះ Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ និង៧-ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ និងបានរំដោះជនរងគ្រោះ ជាចំណាប់ខ្មាំងម្នាក់ឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិចិនដូចគ្នា ។
ក្នុងការបង្ក្រាបនេះសមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនមាន៖ ១-រថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 2A-9891 ។ ២-ម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ ។ ៣-ថ្នាំគ្រាប់ពណ៌ក្រហម២គ្រាប់ និងម្សៅសថ្លាមួយកញ្ចប់ (សង្ស័យជាថ្នាំញៀន ) ។ ៤-ត្រាក្រហម ចំនួន៨ត្រា ។ ៥-កាតធនាគារចំនួន៥៤សន្លឹក ។ ៦-ខ្នោះដៃចំនួន៣ ។ ៧-ម៉ាស៊ីនផ្លុំសក់១ ។ ៨-វ៉ាលីចំនួន២ (តូច១និងធំ១ ) ។ ៩-ទូរស័ព្ទដៃចំនួន៦គ្រឿង ។ ១០-ដំបងឆក់មួយដើម ។ ១១-ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ មួយគ្រឿង និងឯកសារមួយចំនួន ។ ១២-ឧបករណ៍សម្រាប់ឆែកទិន្ន័យធនាគារមួយចំនួន ។
១៣-លិខិតឆ្លងដែន៣ច្បាប់ ។ ១៤-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ១៥-កាបូបដៃ១ ។ ១៦-ស៊ីមទូរស័ព្ទមួយចំនួន ។ ១៧-អត្តសញ្ញាណប័ណ្ណមួយចំនួន ។ ១៨-ឈើចាក់ធ្មេញមួយដុំ និង១៩-ឧបករណ៍ឆែកទិន្នន័យធនាគារចំនួន១៣គ្រឿង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ