ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណៈការ​នឹង​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ និង​ប័ណ្ណបើកបរ​ជូន​ដល់​ជន​ពិការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈ ការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា នៅ​ក្នុង​ខែ​នេះ ឬ​ខែ​ក្រោយ…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈ ការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា នៅ​ក្នុង​ខែ​នេះ ឬ​ខែ​ក្រោយ ក្រសួង​នឹង​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ និង​ប័ណ្ណបើកបរ​ជួន​ដល់​ជន​ពិការ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​ក្រសួងមហាផ្ទៃ​លោក​ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ថា ៖«​នៅ​ខែកក្កដា និង​ខែសីហា យើង​នឹង​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ ដោយសារ​នៅ​ពេល​យើង​ប្រទេស​បើកឡាន​មិន​បាន​មាន​ប័ណ្ណបើកបរ​ខ្មែរ​យើង​បើក​មិន​បាន ដូច្នេះ​យើង​ជា​សមាជិក​អង្គការ​សហ​ប្រជា​តិ​ដែរ យើង​អាច​ចេញ​ប័ណ្ណ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណបើកបរ ហើយ​មក​សុំ​ដូរ​ប័ណ្ណបើកបរ​បណ្តោះអាសន្ន​តាម​រយៈពេល​បាន​» ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ប័ណ្ណបើកបរ​អន្តរជាតិ​នឹង​មាន​ទៅ​តាម​ប្រភេទ​នីមួយ​ៗ ដូច​ជា ប្រភេទ A B C ដោយ​មានការ​បោះត្រា​តាម​ប្រភេទ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​សាមីខ្លួន ។

បើ​គាត់​បើកបរ​ឡាន​ទេសចរណ៍​នឹង​ត្រូវ​បោះត្រា​រូប​ឡាន​ទេសចរណ៍​តែ​ម្តង ។ អី​ញ្ចឹ​ង​ខែ​ក្រោយ​អាច​នឹង​ដំណើរការ​បាន​ចំពោះ​ប័ណ្ណបើកបរ​នេះ ។ ក្នុង​ឱកាស​នោះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ដោយសារ​អ្នកបើកបរ​មិន​ចេះ​អាន​អក្សរ ក្រសួង​ក៏​បាន​បង្កើត​កម្មវិធី​សំណួរ ចម្លើយ​ជា​សំឡេង គឺ​នៅ​ពេល​ចូល​ទៅ​ប្រឡង ទ្រឹស្តី​បេក្ខជន​អាច​ស្តាប់​សម្លេង ហើយ​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​បាន​។

លើស​ពី​នេះ​ក្រសួង​ក៏​បាន​រៀបចំ​ការ​ផ្តល់​ប័ណ្ណបើកបរ​ជូន​ទៅ​ជន​ពិការ​គរ​ថ្លង់ ។ លោក​បញ្ជាក់​ថា ៖«​ដោយសារ​ក្រុមហ៊ុន​គ្រេ​ប​(Grab) ចង់​ឲ្យ​បងប្អូន​អ្នក​ពិការ​មាន ការងារ​ធ្វើ​អាច​បើកបរ​បាន​ទោះបីជា​គ ឬ​ថ្លង់ ក៏​យើង​អាច​ចេញ​ប័ណ្ណ​បើក​ជូន​គាត់​បាន​ដែរ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ទេសចរណ៍​មន្ត្រី​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្តូរ​ប័ណ្ណបើកបរ​ដែល​បច្ចុប្បន្ន​នៅ​ផ្សារ​អី​អន​នោះ ឥលូវ​ភាគី​ខាង​ផ្សារ​ទំនើប​នូ​រ៉ូ​ម៉​ល របស់​ក្រុមហ៊ុន​ជី​ម៉ុង និង​នូ​រ៉ូ​ម៉​ល​នៅ​ខ័​ណ្ឌ​សែន​ស្នើ​ឲ្យ​ក្រសួង ដាក់​ទីតាំង​ប្តូរ ប័ណ្ណបើកបរ​នៅ​ទីនោះ​ដោយ​មិន​យក​ថវិការ​ផង​ដែរ ។ ពេល​នេះ​ខាង​ក្រសួង និង​ផ្សារ​បាន​កំពុង​ពិភាក្សា​គ្នា​ផង​ដែរ ។

ចំពោះ​ករណី​ប្តូរ​ប័ណ្ណ​កម្ម​សិទ្ធ​លោក​ទេសចរណ៍​រដ្ឋ​ម​ន្រី​ក៏​បាន​លើក​ឡើង​ថា​ក្រសួង​ដឹក​ជញ្ជូន​កំពុង​ពិភាក្សា​ជាមួយ​អគ្គ​ពន្ធដា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​របស់​ក្រសួង​ជាមួយ​ប្រព័ន្ធ​អគ្គ​ពន្ធដា​ជាមួយ​គ្នា ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ។ សព្វ​ថ្ងៃនេះ​ដើម្បី​ផ្តល់​ជូន​ការ​ផ្ទេរ កម្ម​សិទ្ធ​រថយន្ត​ម្ចាស់​យានយន្ត​បាន​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សិន ហើយ​ទៅ ខាង​អគ្គ​ពន្ធដា​បង់​ថវិការ រួច​ហើយ​មក​ក្រសួង​វិញ​ដើម្បី​ប្តូរ​ឈ្មោះ​។ លោក​បញ្ជាក់​ថា​៖«​អា​លូវ​អត់​ទេ គឺ​យើង​ភ្ជាប់​ប្រព័ន្ធ​គឺ​បង់​ថវិការ​តែ​មួយ​កន្លែង​ដោយ​ភ្ជាប់ ប្រព័ន្ធ​ជាមួយ​គ្នា យើង​ដឹង​ព័ត៌មាន​ដូច​គ្នា តែ​ម្តង ។

អា​លូវ​នេះ​យើង​មិន​ទាន់​ដាក់​ដំណើរការ​ទេ គឺ​រង​ចាំ​ប្រហែលជា​ដល់​ខែតុលា ទើប​ដំណើរការ​បាន​។ យើង​នឹង​សាង​ល្បង​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ឲ្យ ច្បាស់លាស់​ថា​ការ​គិតលុយ​បាន​ត្រឹមត្រូវ ឬ​ការ​បង់​តាម​វី​ង ឬ​ផ្សេង​នៅ កន្លែង​តែ​មួយ​តែ​ម្តង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ