ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៣​នឹង​មាន​ស្ពាន​អាកាស​ចំនួន​២​នៅ​ផ្សារ​សម្រាប់​ឆ្លងកាត់​នៅ​ពេល​ឆាប់​ៗ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ផ្លូវជាតិ​លេខ​៣ នឹង​ត្រូវ​បាន​សាងសង់ស្ពាន​អាកាស​ចំនួន​២​កន្លែង នៅ​ផ្សារ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ដើម្បី​ជៀង​វាង​គ្រោះ ថ្នាក់​ចរាចរណ៍នៅ​ពេល​ខាងមុខ​ឆាប់​ៗ​នេះ ​។ នេះ​បើ​តាម​លោក​ស៊ុន ចាន់​ថុ​ល…

​រាជធានី​ភ្នំពេញ​ ៖ ផ្លូវជាតិ​លេខ​៣ នឹង​ត្រូវ​បាន​សាងសង់ស្ពាន​អាកាស​ចំនួន​២​កន្លែង នៅ​ផ្សារ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ដើម្បី​ជៀង​វាង​គ្រោះ ថ្នាក់​ចរាចរណ៍នៅ​ពេល​ខាងមុខ​ឆាប់​ៗ​នេះ ​។ នេះ​បើ​តាម​លោក​ស៊ុន ចាន់​ថុ​ល ទេសចរណ៍ រដ្ឋមន្ត្រី រដ្ឋ មន្ត្រី​ក្រសួង​សាធា​រណៈការ​នឹង​ដឹក​ជញ្ជូន ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០​នៅ​ក្រសួងមហាផ្ទៃ​លោក​ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ថា​ លោក​បាន​ពិភាក្សា​ជាមួយ​អភិបាលខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ លើ​ការ​សាង សង់ស្ពាន​អាកាស​ឆ្លង​នៅ​កន្លែង​ផ្សារ​រួច​ហើយ​។ ​

លោក​បញ្ជាក់​ថា​៖«​យើង​មិន​អាច​ឲ្យ​គាត់​ឆ្លងកាត់​បាន​ទេ សម្តេច ព្រោះថា​មាន​ផ្លូវ​៤​គន្លង អី​ញ្ចឹ​ង​បើ​គាត់​ឆ្លងកាត់​វា​អាច​នឹង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​គាត់ អី​ញ្ចឹ​ង​យើង​បាន សម្រេច​ហើយ ហើយ​កំពុង​សាងសង់​ស្អាន​អា កាស​២​កន្លែង គឺ​មួយ​នៅ​ខេត្តតាកែវ និង​មួយទៀត​នៅ​ខេត្តកំពង់ស្ពឺ​»​។ ​លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា​ដោយ​មាន​សំណុំ​ពពី​លោក​អភិបាល​ខេត្តតាកែវ ថា​ដោយសារ​ផ្លូវ​ប្រសព្វ​មាន​ទំហំ​តូច​ពេក ស្នើ​សុំ​ក្រុមហ៊ុន ពង្រីក​ឲ្យ​បាន​៣០០​ម៉ែត្រ​ទាំង សង ខាង ដើម្បី​ធ្វើ​យ៉ាងណា កកស្ទះ​ចរាចរណ៍​នៅ​ពេល​បត់​រថយន្ត​។ ជា​ការ​ឆ្លើយ​តប​ក្រុម ហ៊ុន​ក៏​បាន​យល់ព្រម​ចំពោះ​សំណើរ​របស់​អភិបាល​ខេត្តតាកែវ​ផ​ដង​ដែរ​។ ​

ជាមួយ​គ្នា​នោះ​ដែរ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្រសួង​សាធារណៈការ ដឹក​ជ ញ្ជូ​ន​ក៏​បាន​ធ្វើការ​បណ្តុះបណ្តាល​ដល់​តៃកុង​រថយន្ត​ចំនួន​១១​វគ្គ ។ អ្នក​បើក រថយន្ត​ធន់​ធ្ងន់ បាន​៦០០​នាក់​លើ​៧០៦​នាក់ និង​បាន​ប្រឡង​ជាប់​៦៥៦​នាក់​។ ​លោក​ក៏​បាន​លើក​ឡើង​ថា​ទោះបីជា​មានការ​កកស្ទះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ​ក្រសួង​មិន​បាន​អូស​បន្លាយ​រយៈពេល​នោះ​ទេ គឺ​បាន​ធ្វើការ​បើក​បង្រៀន​អ្នកបើកបរ​តែ​ម្តង ហើយ នៅ​ពាក់​កណ្តាលខែ​នេះ នឹង​បើក​បង្រៀន​ចំនួន​១៨០​នាក់​ទៀត​នៅ​កំពង់​ផែ​ស្វ័​យ​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ