ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បីទៀតហើយ! ក្រុមហ៊ុនចិន សៀ ម៉ុន កា.ប់អារឈើរញ្ជួយព្រៃ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​ក្រុមហ៊ុន​សៀ ម៉ុ​ន ចាប់ផ្តើម​ដំណើរ​អា​រឈើ​រង្គើ​ព្រៃ​នាំ​ចូល​ក្រុមហ៊ុន បន្ត​ដឹក​ជញ្ជូន​ចេញ​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត​មួយ តាម​គោលដៅ​។ ក្រុមហ៊ុន សៀ​ ម៉ុ​ន…

ខេត្តស្ទឹងត្រែង ៖ ​ក្រុមហ៊ុន​សៀ ម៉ុ​ន ចាប់ផ្តើម​ដំណើរ​អា​រឈើ​រង្គើ​ព្រៃ​នាំ​ចូល​ក្រុមហ៊ុន បន្ត​ដឹក​ជញ្ជូន​ចេញ​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត​មួយ តាម​គោលដៅ​។ ក្រុមហ៊ុន សៀ​ ម៉ុ​ន ជា​ក្រុមហ៊ុនចិន​ទើបនឹង​ផ្ទេរ​សិទ្ធ​ទៅ​អ្នក​គ្រប់​គ្រង​ ក្រោយ​ពី​បាន​សិទ្ធ​ភ្លាម​ក្រុមហ៊ុន​
មួយ​នេះ​បាន​រៀបចំ​កម្លាំង​ដាក់​ត្រង់​ស័​រ​ន័​រ​រាប់​សិប​គ្រឿង ​ដើម្បី​កាត់​រំលំ ឈើ​ក្រៅ​រង្វង់​ក្រុមហ៊ុន​ចូល​ក្រុម​ហ៊ុន អា​ជ្រៀក​ជា​ឈើ​ស្របច្បាប់ ចេញ​ប៉េសេ​ដឹក​ជញ្ជូន​ទៅ​ចែក ចាយ​តាម​បណ្តា​ខេត្ត​ផ្សេង​។

ប្រ​ភ​ព័ត៌មាន​អោយ​ដឹង​ថា​ក្រុម កម្មករ​រាប់​សិប​នាក់​មក​ពី​ភូមិ​វឌ្ឍនៈ ​រួម​ជាមួយ​ម៉ា​ស៊ីន​​ត្រង់​ស័​រ​ន័​រ៤០​សិប​គ្រឿង​ត្រូវ​បាន​មេការ​នាំ មក​អា​ឈើ​ក្រៅ​រង្វង់​ក្រុមហ៊ុន ស្ទើររង្គើ​ព្រៃ ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុននេះ​។ ​​ផល​អនុ​ផល​ព្រៃឈើ គ្មាន​ច្បាប់​ក្លាយជា​ឈើ​ស្របច្បាប់ ក្រុមហ៊ុន​មួយ​នេះ​បាន​ឡើងរ​ថយន្ត​យី​ឌុ​ប​ដឹក​ជញ្ជូន​ចេញ​បន្ត​ទៅ​ទម្លាក់​ទៅ​តាម​គោល​ដៅ​ចាត់តាំង ជាក់ស្តែង ​ចាប់តាំងពី​ថ្ងៃ​ទី​៣០ មិថុនា ​ឆ្នាំ​២០២០ ​មាន​រថយន្ត​ចំនួន​៧​គ្រឿង ​ផ្ទុក​ទៅ​ដោយ​ឈើ​លេខ​១ ឆ្ពោះទៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំងប្ញ​ស្សី ស្រុក​កំពង់​ស្វាយ ខេត្តកំពុងធំ ។​

នៅ​ថ្ងៃ​ទី​៤​ កក្កដា ២០២០​ រថយន្ត​ជា​ច្រើន​គ្រឿង​ដឹកឈើ​ចេញពី​ក្រុម​ហ៊ុនមួយ​នេះ​ឆ្លងកាត់​ខេត្តព្រះវិហារ​បាន​បែក​កង​កណ្តាល ​បន្ទាប់​មានការ​សួរ​នាំ​ក្រុម​តៃកុង​រថយន្ត​ប្រាប់​ថា​ដឹក​ឈើ​ប៉េសេ​ចេញពី​ក្រុមហ៊ុន សៀ ម៉ុ​ន ខេត្តស្ទឹងត្រែង ហើយ​ត្រង់​ថា ទៅ​គោលដៅ​ណា​ពួក​គេ​មិន​បាន ប្រាប់​ឡើយ​។

ទាក់ទិន​ករណី​ខាងលើ​ភ្នាក់ងារ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនងទៅរ​ដ្ឋា​បាល​ព្រៃឈើ​ស្រុក​សៀម​ប៉ា​ង​បាន​ឡើយ ​ដោយសារ​ទូរស័ព្ទ​​ចូល​ពុំ​មាន​អ្នក​ទទួល ​។

ព័ត៌មានបន្ថែម​មានផ្សាយជូននៅកាសែតកោះសន្តិភាព ។​

អត្ថបទសរសេរ ដោយ