រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២០ នេះបានផ្ញើសារអបអរសាទរខួប ១២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ។

សម្តេចតេជោ បានបន្តថា «ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជា ទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ »។

ព្រះវិហារប្រាសាទដ៏ពិសិដ្ឋ របស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំ ទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់ អង្គការ យូណេស្កូ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅ ទីក្រុងកេបិច ប្រទេសកាណាដា ៕ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ