រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅព្រឹកថ្ងៃទី ០៧ កក្កដា នេះថា ក្រសួងកំពុងសម្រួលក្នុងការធ្វើប័ណ្ណបើកបរដល់បងប្អូនជនពិការ ដើម្បីជួយដល់ការរកការងាររបស់ពួកគាត់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា «ដោយមានការស្នើសុំខាងក្រសួងនឹងសម្រួលដល់បងប្អូនជនពិការ គ-ថ្លង់ ដើម្បីជួលសម្រួលដល់ជនពិការគថ្លង់ ក៏អាចមានប័ណ្ឌបើកបរ ដែលជាការងារដែលពួកគាត់អាចធ្វើបាន។ ដូចនេះ ពួកគាត់អាចធ្វើការងាបើកបរបាន ដូចជា តុកៗឥណ្ឌា និងឡានជាដើម»។

គួរបញ្ជាក់ផងដែរថា ការងារនេះ ជនពិការគថ្លង់អាចប្រកបមុខរបរការងារ ដែលមានដូចជាម៉ាស្សា បំរើការងារក្នុងហាងផ្សេងៗ ការលក់ និងការងាររត់ផាស់អ៊ែបជាដើម។ ដោយ កន្លែងខ្លះ គេបានធ្វើកាត សម្រាប់ពួកគាត់ពាក់ ជាមនុស្ស គនិងថ្លង់ ដើម្បីសម្កាល់ និងផ្តល់ដំណឹងដល់ អតិថិជន៕
ចែករំលែកព័តមាននេះ