ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគរ​បាល​ជាតិ ៖ ប្រធាន​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ​ជា​រឿង​អាម៉ាស់​មួយ​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ក្នុង​ខេត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយក​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត លោក នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់​ថា ជា​រឿង​អាម៉ាស់​មួយ​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ខេត្តកំពង់ធំ ចំពោះ​រឿង​របស់​ប្រធាន​ចរាចរណ៍​ផ្លូវគោក​ផឹក​ស្រវឹង​ហើយ…

រាជធានី​ភ្នំពេញ ៖ លោកនាយក​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត លោក នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់​ថា ជា​រឿង​អាម៉ាស់​មួយ​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ខេត្តកំពង់ធំ ចំពោះ​រឿង​របស់​ប្រធាន​ចរាចរណ៍​ផ្លូវគោក​ផឹក​ស្រវឹង​ហើយ បើកបរ​បុក​ខឿន​សួនច្បារ​ផ្លូវ​បែរជា​អភិបាលខេត្ត​ទៅ​វិញ ។

លោកនាយក​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត លោក នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​យ៉ាង​ដូច្នេះ​ថា ៖«​ខេត្តកំពង់ធំ​កើន​ចំនួន ២៧​ភាគរយ កើន​ស្លាប់​២​ភាគរយ កើន​របួស​៥២​ភាគរយ ស្មើ​៥៧​នាក់ ។ កំពង់ធំ​ជា​រឿង​អាម៉ាស់ បំផុត​ចំពោះ​នគ​បាល​ប្រធាន​ចរាចរណ៍​ផ្លូវគោក​ពេល​ស្រវឹង​ហើយ បើក​បុក​សួនច្បារ ហើយ​ជេ​អភិបាលខេត្ត​ទៀត​» ។

លោក​បន្ត​ថា ករណី​នេះ​លោក​បាន​ស្នើ​សុំ​សម្តេច​ក្រឡាហោម ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ដែល​វិន័យ​ឲ្យ​បាន​ម៉ឹង​ម៉ាត់​បំផុត ដែល​ជា​គំរូ​ដល់​អ្នក​ដទៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ