ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យន់ចិន យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានបង្ហាញពីការចុះខ្សោយកម្លាំងបន្តិច នៅថ្ងៃនេះបើធៀបនឹងប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ កាលពីថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានបង្ហាញពីការចុះខ្សោយកម្លាំងបន្តិច នៅថ្ងៃនេះបើធៀបនឹងប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ កាលពីថ្ងៃម្សិលមិញ ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងអត្រាប្តូរ ប្រាក់យន់ចិនមានប្រៀបជាងប្រាក់រៀលខ្មែរ ដែល ១យន់ចិន ទិញចូល ៥៨៣ រៀល និង លក់ចេញរហូតដល់ ៥៨៩ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៥៧៩ រៀល ហើយលក់ចេញតែ ៥៨៥ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់យ៉េនជប៉ុនក៏មានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដោយ ១០០ យ៉េនជប៉ុន ទិញចូល ៣៨១២ រៀល ហើយលក់ចេញរហូតដល់ ៣៨៥០ រៀល ខណៈដែល កាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨០៣ រៀល និងលក់ចេញតែ ៣៨៤១ រៀល ប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរសម្រាប់ប្រាក់វុនកូរ៉េ វិញក៏បានបង្ហាញពីភាពខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដែល ១០០វុនកូរ៉េ ទិញចូល ៣៤៤ រៀល លក់ចេញដល់ទៅ ៣៤៧ រៀល ដែលកាលពីថ្ងៃ ម្សិលមិញ ទិញចូលត្រឹមតែ ៣៤២ រៀល និងលក់ចេញតែ ៣៤៥ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ