តណ្ហាគឺជាសភាវៈមួយដែលស្ថិតនៅច្របូកច្របល់នឹងអារម្មណ៍របស់មនុស្ស ខណៈអប់រំចិត្តមិនទាន់បានល្អធ្វើឱ្យចិត្តនេះស្ទុះទៅកាន់អារម្មណ៍ផ្សេងៗតាមក្រសែនៃតណ្ហាអូសទាញ ។
តាមពិតធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធម្មជាតិ មិនប្រព្រឹត្តទៅតាមអំណាចនៃតណ្ហានោះទេ បុគ្គលលុះតាមអំណាចនៃតណ្ហា រមែងរស់នៅជាទុក្ខ ជីវិតជួបនឹងការខកចិត្តរាល់ថ្ងៃ ។
ត្រូវចងចាំថា ខ្សែនៃតណ្ហាគឺមិនព្រមស្ថិតទៅតាមការពិតរបស់ធម្មជាតិទេ គឺតណ្ហានេះចេះតែអូសទាញចិត្តឱ្យចង់បានយ៉ាងនេះ ចង់បានយ៉ាងនោះ ចង់បានគ្មានទីបំផុត គឺគ្មានទេសេចក្តីស្ងប់នៃជីវិតនោះ ។
បើបុគ្គលចង់បានសុខស្ងប់សុខពិតប្រាកដ គប្បីជម្នះប្រឆាំងនឹងចិត្តរបស់ខ្លួនដែលចេះតែចង់បានគ្មានទីបំផុតតាមអំណាចនៃតណ្ហា នោះ ដំណើរជីវិតនឹងឋិតនៅក្នុងផ្លូវស្ងប់ហើយ ។ សាន សារិន
ចែករំលែកព័តមាននេះ