ប្រាសាទត្រពាំងប្រាសាទ​ខាងជើង​​កំពុង​​ស្ថិត​ក្នុង​សភាព​​ទ្រុឌទ្រោម​(វីដេអូ)


ខេត្តឧត្តរមានជ័យ ៖ យោង​តាម​ការ​ស្រាវជ្រាវ​លោក​ព្រហ្ម សា​រឿ​ន ​ប្រធាន​ការិយាល័យ​ទួល​ផ្នែក​បេ​តិក​ភ័​ណ្ឌ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ​មាន​ប្រសាសន៍​អះអាង​ថា ​ប្រាសាទ​ត្រពាំងប្រាសាទ​ខាងជើង​ ដែល​ស្ថិត​នៅ​ចំងាយ​ពី​ប្រាសាទ​ខាងត្បូង​៣០០​ម៉ែត្រ​ពី​គ្នា កសាង​ឡើង​នៅ​លើ​ផ្ទៃដី​រាបស្មើរ​មាន​ប្រាង្គ​ចំនួន​មួយ​សាង​អំពី​ថ្មបាយក្រៀម​នឹង​មាន​ស៊ុមទ្វារ​ធ្វើ​អំពី​ថ្មភក់​បែ​មុខ​ទៅ​ទិស​ខាងកើត ប្រាសាទ​នេះ​មាន​ប្លង់​រាង​ជា​កាក​បាត មាន​យ៉​តូច​ៗ​មួយ​សង់​ភ្ជាប់​មក​ខាង​មុខ​នឹង​មា​នប​ង្អូ​ច​នៅ​ខាងត្បូង ប្រាសាទ​នេះ​មាន​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​ព័ទ្ធ​ជុំវិញ​ហើយ​មាន​គោ​បុ​រៈ​ចំនួន​មួយ​នៅ​ខាងកើត ខណៈនោះ​ក៏មាន​បណ្ណាល័យ​មួយ​សង់​នៅ​ក្នុង​កំ​ពេ​ង​ជ្រុង​អាគ្នេយ៍ រួម​មាន​ស្រះ​ទឹកតូច​មួយ​នៅ​ក្រៅ​កំពែង​ជ្រុង​ទឹ​ស​ឦសាន​។

លោក​បន្ត​ថា ក្រៅពី​នេះ​នៅ​ខាង​មុខ​ប្រាសាទ​ចំនួន​៥០​ម៉ែត្រ​មាន​ស្រះ​ទឹក​ធំ​មួយ​ដែល​មាន​ទំ​ហំ​២១៥​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ​ដែល​គេ​ជីក​ឡើង​សម្រាប់​រក្សា​ទឹក​ប្រើប្រាស​នៅ​ក្នុង​សម័យ​នោះ ហើយ​បើ​តាម​កា​សិក្សា​នឹង​ពិនិត្យ​លើ​ការ​រៀបចំ​ប្លង់​ប្រាសាទ​យើង​អាច​សនិដ្ឋាន​បាន​ថា ​ប្រាសាទ​នេះ​គឺ​ក៍សាង​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាត​ជ័យ​វរ្ម័ន​ទី​៧​ចុង​សតវត្ស​ទី​១២​នឹង​ដើម​សតវត្ស​ទី​១៣​ស្ថិត​ក្នុង​រចនាបថ​បាយ័ន ហើយ​ប្លង់​ប្រាសាទ​នេះ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ប្រាសាទព្រៃនគរ​នឹង​ប្រាសាទតាមាន់តូច​ផង​ដែរ​ដូចនេះ​ប្រាសាទ​នេះ​ជា​មន្ទីរពេទ្យ​នៅ​ស​ម័​នោះ​។

លោក​ព្រហ្ម សា​រឿ​ន​បាន​បញ្ចា​ក់ថា អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ដោយសារ​តែ​មិន​មានការ​មើល​ថៃ​រក្សា​ធ្វើ​ឱ្យ​ប្រាសាទ​មួយ​នេះ​រង​នូវ​ការ​ពុក​ផុយ ​នឹង​ព្រៃ​ដុះ​ជុំ​ជិត​ឡើងជា​ដំបូក​នៅ​ក្នុង​ប្រាង្គ​កណ្តាល រួម​ទាំង​បណ្ណាល័យ​ពេល​មាន​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​ទឹកបាន​ហូ​ច្រោះ​ដី​ដាច់​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រាសាទ​ងាយ​នឹង​រលំ​។​ប្រាសាទត្រពាំងប្រាសាទ​ខាងជើង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ហើយ​អ្នកស្រុក​នេះ​តែងតែ​រៀបចំ​ពិធី​គោរព​បូ​ជ្ជា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ