ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​សត្វ​ចាប​កន្លង់ Olive-backed Sunbird ទេ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រួម​គ្នា ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​ទើប​អាច​ការពារ​នូវ​ជីវិត​សត្វ​កម្រ​នៅ​កម្ពុជា ។ ចាប​កន្លង់ Olive-backed Sunbird ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​ទីក្រុង…

រាជធានី​ភ្នំពេញ ៖ រួម​គ្នា ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​ទើប​អាច​ការពារ​នូវ​ជីវិត​សត្វ​កម្រ​នៅ​កម្ពុជា ។

ចាប​កន្លង់ Olive-backed Sunbird ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​ទីក្រុង និង​ជនបទ ហើយ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។ បក្សី​ចាប​កន្លង់​មាន​ទំហំ ១១.៥​សង់ទីម៉ែត្រ ហើយ​ស៊ី​លំអងផ្កា​ជា​ចំណីអាហារ ។

គេ​អាច​សម្គាល់​បក្សី​ឈ្មោល មាន​ខ្នង​ពណ៌​បៃតងខ្ចី​រលោង ថ្ងាស បំពង់ក និង​ដើមទ្រូង​មាន​ពណ៌​ខៀវចាស់​ពោះ និង​គូថ​ពណ៌​លឿង និង​កន្ទុយ​ពណ៌​ស ។ បក្សី​ឈ្មោល​ក្រោយ​បន្ត​ពូជ​មាន​បំពង់ក​ពណ៌​ខៀវចាស់ ។

ចំណែកឯ​បក្សី​ញី ផ្នែក​ពោះ​ពណ៌​លឿង ខាងក្រោម​កន្ទុយ​ពណ៌​ស ។ បក្សី​ប្រភេទ​នេះ​រស់នៅ​តាម​ព្រៃ​ល្បោះ តំបន់​វាល សួនច្បារ តំបន់កសិកម្ម ព្រៃកោងកាង ព្រៃ​គុម្ពោត និង​ឆ្នេរសមុទ្រ ។ ចំណែក​ការ​បន្ត​ពូជ​ចាប​កន្លង់ គឺ​ចាប់ពី​ខែធ្នូ រហូត ដល់​ខែកញ្ញា ។

រូបភាព ៖ Koh Samseb Community Based Ecotourism-​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប ទីតាំង ៖ កោះ​សាមសិប​, ខេត្តក្រចេះ ឯកសារយោង​៖ សៀវភៅ​សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ