ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​ដំណើរការ​សាលា​រៀន​ឡើង​វិញ​ក្នុង​ស​ប្តា​ហ៍​​នេះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ នឹង​ប្រកាស​ពី​ការ​បើក​សាលារៀន​ឡើង​វិញ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​។លោក​ឌី ខាំ​ប៉ូ​លី ​អ្នកនាំពាក្យ​អប់រំ​យុវជន​និង​កីឡា បានឱ្យ​កោះសន្តិភាពដឹង​នៅ​មុន​នេះ​ថា ​«ក្រសួង​នឹង​ប្រកាស​ពី​ការ​បើក​សាលារៀន​ឡើង​វិញ​ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ…

រាជធានី​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ នឹង​ប្រកាស​ពី​ការ​បើក​សាលារៀន​ឡើង​វិញ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​។លោក​ឌី ខាំ​ប៉ូ​លី ​អ្នកនាំពាក្យ​អប់រំ​យុវជន​និង​កីឡា បានឱ្យ​កោះសន្តិភាពដឹង​នៅ​មុន​នេះ​ថា ​«ក្រសួង​នឹង​ប្រកាស​ពី​ការ​បើក​សាលារៀន​ឡើង​វិញ​ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដោយពេល​នេះ​ក្រសួង​កំពុង​រៀបចំ​ឯកសារ​»។

យ៉ាងណា​ក្តី​ អ្នកនាំពាក្យ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​ប្រកាស​របស់​នេះ​នឹង​អនុញ្ញាត​ឲ្យ​បើក​សាលារៀន​ឡើង​វិញ​នៅ​ថ្ងៃមួយ​ជាក់លាក់​នោះ​ទេ ដោយ​លោក​ថា ​លោក​ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ច្បាស់​ដែរ ដូច្នេះ ​ត្រូវ​រង់ចាំ​ការ​ប្រកាស​សម្រេច​របស់​ក្រសួង​
សិន​។​ សូម​ជម្រាប​ថា​ ការ​ប្រកាស​ឲ្យ​បើក​សាលារៀន​វិញ​របស់​ក្រសួង​អប់រំ​និង​កីឡា​នឹង​អាច​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​សម្រេច​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ជៀសវាង​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​19​។

សូម​រំលឹក​ថា​កាលពី​ថ្មី​ៗ​នេះ ​លោក​រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏​បាន​រៀបរាប់​ពី​ដំណើរការ​ការ​បើក​សាលារៀន​ឡើង​វិញ​មាន​បី​ដំណាក់កាល​។អ្នកនាំ​ពាក្យ​ថា តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ជំហរ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​ការ​បើក​ដំណើរការ​សាលារៀន​ទាំងអស់​ឡើង​វិញ គឺ​នឹង​ប្រព្រឹត្តិ​ទៅ​តាម​បី​ដំណាក់កាល​ ៖

ដំណាក់កាល​ទី​១-​សាលារៀន​មាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ ដំណាក់កាល​ទី​២ សាលារៀន​មាន​ស្តង់ដា​មធ្យម និង​ដំណាក់កាល​ទី​៣ សាលារៀន​មាន​ស្តង់ដា​អប្បបរមា​។ លោក ​បន្ត​ថា​សម្រាប់​ដំណាក់កាល​ទី​១-ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ពិភាក្សា​លើ​វិធានការ​សុខុមាលភាព និង​កត្តា​សង្គម​-​សេដ្ឋកិច្ច​។

យ៉ាង ណា​លោក​មិន​បាន​បញ្ជាក់​ពេលវេលា​នៃ​ការ​បើក​ច្បាស់​ជាក់លាក់​នោះ​ទេ​។ លោក​គ្រាន់តែ​បញ្ជាក់​ថា​” នា​ពេល​ខាង​មុខ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ជម្រាប​សាធារណៈជន​ពី​កាលបរិច្ឆេទ និង​វិធានការ​ចាំបាច់​នានា​សម្រាប់​ដំណាក់កាល​ទី​១​។
ចំណែកឯ ដំណាក់កាល​ទី​២-និង​ដំណាក់កាល​ទី​៣ ចំណុះ​ឲ្យ​ដំណាក់កាល​ទី​១”​។

លោក​បន្ថែម​ថា ​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ដំណាក់កាល​ទី​១ រួច​នឹង​បន្ត​ពិនិត្យ​ករណី​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ យោង​លើ​ផែនការ​ដែល​ក្រសួង​បាន​រៀបចំ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។

ចំណែក​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​លើក​​ឡើង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​ថា ជា​ជំហាន​ដំបូង​ក្រសួង នឹង​បើក​សាកល្បង​សាលា​អន្តជាតិ​ចំនួន​១៥ ដែល​មាន​ស្តង់ដារ​ខ្ពស់​រួម​មាន​សាលា​ភាសា​ជប៉ុន​អង់គ្លេស​អា​មេ​រិ​កាំ​ង និង​បារាំង ជា​មុន​សិន ដែល​មាន​សិស្ស​ប្រមាណ​២​ម៉ឺន​នាក់​។ ប៉ុន្តែ​មុន​នឹង​បើក​សាលា​នីមួយ​ៗ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​បើក​សាលា​ឡើង​វិញ​មក​ក្រសួង ដើម្បី​ឲ្យ​ក្រុមការ​ងារ​​ក្រសួង​ចុះ​វាយតម្លៃ និង​ពិនិត្យ​មើល​សាលា​ទាំងនោះ​ស្រប​តាម​ស្តង់ដា​តាម​ការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល​ដែរ​ឬ​យ៉ាងណា​មុន​នឹង​ឈាន​ដល់​ការ​ចុះ​អនុស្សា​រណៈ​អនុញ្ញាត​អោយ​បើក​ជា​ផ្លូវការ​ ៕

អត្ថបទសរសេរ ដោយ