ហាងឆេងប្រាក់រៀលខ្លាំងកម្រិតណាធៀបនឹងប្រាក់ប្រទេសទាំង ១០ នេះ !


រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់ប្រទេសទាំង ១០នេះថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៩២ រៀល និង ១អឺរ៉ូ ទិញចូល ៤៦០៨ រៀល លក់ចេញ ៤៦៥៤ រៀល ខណៈពេល ដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៤៦ រៀល លក់ចេញ ២៨៧៥ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺថ្ងៃនេះ ១យន់ចិន ទិញចូល ៥៧៩ រៀល លក់ចេញ ៥៨៥ រៀល និង ១០០យ៉េនជប៉ុន ទិញចូល ៣៨០៣ រៀល លក់ចេញ ៣៨៤១ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៤២ រៀល និងលក់ចេញ ៣៤៥ រៀល ។

ដូចគ្នានេះដែរសម្រាប់ប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១ដុល្លារសាំងហ្គពួរ ទិញចូល ២៩៣៦ រៀល លក់ចេញ ២៩៦៦ រៀល ហើយ ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល ខណៈដែល ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល និង ១០០០គីឡាវ ទិញចូល ៤៥៤ រៀល លក់ចេញ ៤៥៨ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ