សុនខ (ឆ្កែ) មួយក្បាល មិនត្រឹមតែខ្យូតទេ តែចេះជួយការងារព្រះសង្ឃទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រូបភាពជាច្រើនសន្លឹកបានបង្ហាញពីសុនខ (ឆ្កែ) មួយក្បាល ដែលស្រស់ស្អាត ពណ៌សំបុរក៏ល្អ ហើយឆ្លាតណាស់ចេះជួយការងារសម្អាតវត្តអារ៉ាម ជាមួយព្រះសង្ឃទៀតផងដែរ រហូតសាធារណជនស្ងើចសរសើរថា កូនឆ្កែមួយក្បាលនេះគួរឲ្យស្រលាញ់ណាស់ ។
យោងតាមការបង្ហោះលើហ្វេសប៊ុកផេករបស់ «វត្តសិរិសារគរ ដូនស្តើង» បានបង្ហាញរូបថតជាច្រើនសន្លឹកដែលមាន ព្រះគ្រូសីលវុឌ្ឍាចារ្យ អ៊ឹម ទៀង ព្រះចៅអធិការវត្ត បានបោសសំរាម និងបង្ហាត់បង្រៀនសុនខរូបនេះឲ្យចេះស្រលាញ់បរិស្ថាន និងអនាម័យ និងពាំធុងដាក់សំរាមតាមព្រះអង្គថែមទៀតផង ។ ក្នុងនោះផងដែរ ព្រះអង្គ ក៏បានសរសេរសារអមជាមួយនឹងរូបថតសុនខ ឆ្លាតវៃនោះថា «អរុណសួស្តី ថ្ងៃ៣កក្កដា សុខភាពល្អជាទ្រព្យដ៏ប្រសើរនៃជីវិត! ខ្ញុំបង្រៀនគេ ឱ្យធ្វើអនាម័យរាល់ថ្ងៃ❤️!» ។

ជាមួយនឹងការបង្ហោះរូបភាពសុនខ ពណ៌សលាយត្នោតផងនោះ ក៏មានបងប្អូនជាច្រើនបានចែករំលែករូបថតរបស់សុនខ និងព្រះអង្គ ដោយមានមតិជាច្រើនពោលសរសើរដល់សុនខ ដែលចេះឆ្លាតដូចជាមនុស្ស និងគួរឲ្យស្រលាញ់ខ្លាំងមែនទែន ។
សូមបញ្ជាក់ថា វត្តសិរិសាគរ ដូនស្តើង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ១ គឺស្ថិតនៅភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង និងមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ដែលទីអារាម្យមួយនេះ គឺមានកេរ្តិ៍ឈ្មោះល្បីសុះសាយខាងការអប់រំផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិសទ្ធ ជាពិសេសគឺព្រះសង្ឃនៅវត្តនេះទៀតសោត បានដាំបន្លែសេរីរាង្គសម្រាប់បម្រើឲ្យតម្រូវការនៅក្នុងវត្តផងដែរ ។
កុំរង់ចាំយូរ! តោះទៅមើលរូបភាពទាំងអស់គ្នាថា សុនខមួយក្បាលនេះខ្យូត និងចេះយ៉ាងណា ៖















ចែករំលែកព័តមាននេះ