ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ព្រះ​ភ័ក្ត្រ​ខ្សែ​រាជវង្ស​១​ព្រះ​អង្គ​ ទើប​​​​បញ្ចប់​ការ​សិក្សា​មាន​រូប​សម្រស់​ស្រស់​​សោភា​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថ្មី​ៗ​មហាជន​ពិតជា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​ព្រះ​ភ័ក្ត្រ​ខ្សែ​រាជ​វង្ស​មួយ​ព្រះ​អង្គ​នៅ​លើ​បណ្តាញ​សង្គម​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា និង​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅប្រទេស ។ បងប្អូន​សាធារណ​ជន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​អំពី​រូប​សម្រស់​របស់​ព្រះ​អង្គ​ម្ទា​ស់ក្ស​ត្រី នរោត្តម ពង្ស​សូ​រិ​យា ដែល​មាន​ស្នាមញញឹម​ផ្អែម​ស្រទន់​ស្រស់…

រាជធានី​ភ្នំពេញ​ ៖ ថ្មី​ៗ​មហាជន​ពិតជា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​ព្រះ​ភ័ក្ត្រ​ខ្សែ​រាជ​វង្ស​មួយ​ព្រះ​អង្គ​នៅ​លើ​បណ្តាញ​សង្គម​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា និង​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅប្រទេស ។ បងប្អូន​សាធារណ​ជន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​អំពី​រូប​សម្រស់​របស់​ព្រះ​អង្គ​ម្ទា​ស់ក្ស​ត្រី នរោត្តម ពង្ស​សូ​រិ​យា ដែល​មាន​ស្នាមញញឹម​ផ្អែម​ស្រទន់​ស្រស់ ហើយ​ព្រះ​នាង​​មាន​សមត្ថភាព​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ថែម​ទៀត​។

ព្រះ​អង្គ​ម្ទា​ស់ក្ស​ត្រី នរោត្តម ពង្ស​សូ​រិ​យា ត្រូវជា​ព្រះរាជ​នត្តា ( ចៅស្រី ) នៃ​ព្រះករុណា ព្រះ​បរម​រតន​​កោដ្ឋ និង​ត្រូវជា​ព្រះ​ភាគិនេយ្យា (​ក្មួយ​ស្រី​) នៃ​ព្រះករុណា ព្រះមហាក្សត្រ​នរោត្តម សីហ​មុន្នី។ កាលពី​ពេល​ថ្មី​ៗ​នេះ ព្រះ​នាង ពង្ស​សូ​រិ​យា ទើបតែ​បញ្ចប់​ការ​សិក្សា​យ៉ាង​ជោគជ័យ ទៅ​លើ​ថ្នាក់​បរិញ្ញាប័ត្រ ជំនាញ​នយោបាយ​អន្តរជាតិ នៅ​ឯ​សកល​វិទ្យាល័យ University of International Business and Economics រដ្ឋធានី​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​​ជា​សេចក្តី​អបអ​សាទរ​មួយ​ទៅ​ដល់​ព្រះ​នាង ក៏​ដូច​ជា​មហាជន​ផង​ដែរ​។

ជា​ការ​ពិត​ណាស់ ដោយនៅ​ក្នុង​នោះ​មហាជន​បាន​ធ្វើការ​លើក​ឡើង​ពី​សម្រស់​ដ៏​ល្អ​ឯក និង​ស្រស់​សោភា​​ពី​ធម្មជាតិ ដែល​ស័​ក្ត​សមជា​ខ្សែ​រាជវង្ស​ឆ្នើម​ទទួល​បាន​ចំណេះដឹង​ខ្ពស់ ហើយ​ជា​ពិសេស​ក៏​បាន​ជូនពរ​ព្រះ​នាង​អោយ​ទទួល​បាន​សុខភាព​មាំមួន អោយ​សម្រេច​បានការ​ជោគជ័យ​គ្រប់​ថ្នាក់​សិក្សា កម្រិត​ខ្ពស់​ៗ​ជា​ច្រើន​ទៀត​។

បន្ទាប់​ពី​មានការ​បង្ហោះ​សារ​ជូន​ជា​ច្រើន​ថ្វាយ​ទៅ​ដល់​ព្រះ​អង្គ​ម្ទា​ស់ក្ស​ត្រី នរោត្តម ពង្ស​សូ​រិ​យា ព្រះ​នាង​ក៏​បាន​បង្ហោះ​សារ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​វិញ​ថា « បិទ​ជំពូក​មួយ​ក្នុង​ជីវិត​ខ្ញុំ ​ហើយ​ទន្ទឹងរង់ចាំ​បើក​ទំព័រ​ថ្មី​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កែសម្រួលដោយ