ថ្មីៗនេះ ចូលីបានបើកចំហអំពីទំនាក់ទំនងរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលជាប្រទេសកំណើតកូនប្រុសរបស់លោកស្រី ។

លោកស្រីបានបង្ហាញថា លោកស្រីមានអារម្មណ៍ថាមាន «ភាពស្និទ្ធស្នាល» ពីធម្មជាតិជាមួយប្រទេសកម្ពុជាដោយបញ្ជាក់ថា «ប្រទេសកម្ពុជា គឺជាប្រទេសដែលធ្វើឱ្យខ្ញុំដឹងអំពីជនភៀសខ្លួន ។ វាបានធ្វើឱ្យខ្ញុំចូលរួមក្នុងកិច្ចការបរទេស តាមរបៀបដែលខ្ញុំមិនធ្លាប់មាន ហើយចូលរួមជាមួយ UNHCR ។ សំខាន់បំផុតវាធ្វើឱ្យខ្ញុំក្លាយជាម្តាយ ។
ចូលី បាននិយាយអំពីពេលដែលលោកស្រីដឹងថា កូនប្រុសរបស់លោកស្រីនឹងមកពីប្រទេសនេះ ៖ «ក្នុងឆ្នាំ២០០១ ខ្ញុំបាននៅក្នុងកម្មវិធីសាលាមួយ នៅសំឡូត ហើយលេងជាមួយក្មេងតូចម្នាក់ ហើយច្បាស់ដូចថ្ងៃដែលខ្ញុំគិតថា» កូនប្រុសរបស់ខ្ញុំនៅទីនេះ ប៉ុន្មានខែក្រោយមកខ្ញុំបានជួបទារកឈ្មោះ ម៉ាដុក នៅមណ្ឌលកុមារកំព្រា ។
លោកស្រីក៏រៀបចំស្នើសុំម៉ាដុក ធ្វើជាកូនចិញ្ចឹមរបស់លោកស្រី ។ ម៉ាដុកបានធ្វើអោយលោកស្រីស្គាល់រសជាតិធ្វើជាម្តាយរបស់គេ ។
ជាការពិតដូចដែលអ្នកគាំទ្រចូលី ទាំងអស់បានដឹងឥឡូវនេះ លោកស្រីបានក្លាយជាអ្នកតស៊ូមតិដ៏ងប់ងល់សម្រាប់ការសុំកូនចិញ្ចឹមហើយទទួលយកកូនៗ ជាច្រើនទៀត មកពីប្រទេសនានាជុំវិញ ពិភពលោក ៕
ចែករំលែកព័តមាននេះ