ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​សូទ្រនិគម និង​ម្ចាស់​ដី​បាន​រុះរើ​របង​ដែល​ធ្វើ​លើ​ផ្លូវ​រួច​ហើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ស្រុក​សូទ្រនិគម​បាន​សហការ​គ្នា​ជាមួយ​ម្ចាស់​ដី​ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​លើ​ផ្លូវ​ចេញពី​ចំណី​វិញ​ហើយ ដោយ​ខ្លាច​មាន​ហានិភ័យ​កើតឡើង​ដោយ​យថាហេតុ ។ ហេតុការណ៍​ចុះ​រុះរើរ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១៤​និង ០០​នាទី រសៀល​ថ្ងៃ​ទី​០៤ ខែ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ស្រុក​សូទ្រនិគម​បាន​សហការ​គ្នា​ជាមួយ​ម្ចាស់​ដី​ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​លើ​ផ្លូវ​ចេញពី​ចំណី​វិញ​ហើយ ដោយ​ខ្លាច​មាន​ហានិភ័យ​កើតឡើង​ដោយ​យថាហេតុ ។ ហេតុការណ៍​ចុះ​រុះរើរ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១៤​និង ០០​នាទី រសៀល​ថ្ងៃ​ទី​០៤ ខែ កក្កដា​ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

លោក ផា​ន់ សាយ មេឃុំ​ដំ​ដែក បាន​ឲ្យ​ដឹង​ថា ម្ចាស់​ដី​ដែល​ធ្វើ​របង​នោះ​មានឈ្មោះ ធៀ​ម សុ​ន និង​ប្រពន្ធ​ឈ្មោះ វៃ ណា ជា​អ្នក រស់នៅ​ភូមិ​គោក មន ឃុំ​ដំ​ដែក ស្រុក​សូទ្រ និគម ខេត្តសៀមរាប ពួក​គាត់​បាន​យល់ព្រម​ជាមួយ​អាជ្ញាធរ និង​បាន​ឲ្យ​រុះរើ​របង​នោះ​ចេញ​វិញ​ហើយ ។

លោក​បន្ត​ថា ករណី​នេះ លោក​បាន​ស្នើ​ឲ្យ​ម្ចាស់​ដី​មានការ​ដោះស្រាយ​គ្នា​ទៅ​តាម​ច្បាប់ ។ ហើយ​ការ​ធ្វើ​ផ្លូវ​នេះ គឺ​មន្ត្រី​សុរិយោដី ស្រុក និង​ខេត្ត​បាន​បិទ​ប្រកាស​ទុក​ពេល​ឲ្យ​ប្តឹង​ក្នុង​រយៈពេល​១​ខែ តែ​មិនដឹង​យ៉ាងម៉េច​បានជា​ពួក​គាត់​មក​បោះបង្គោល​ធ្វើ​របង ដោយ​មិន​ប្រាប់​អាជ្ញាធរ​ចឹ​ង​ទេ ។ ទោះជា​យ៉ាងណា​លោក​នឹង​ព្យាយាម​ពន្យល់​ដល់​កាត់​ឲ្យ​យល់​ពី​ច្បាប់​បន្ថែម​ទៀត​។

លោក ម៉ក់ ប្រុស អភិបាល ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​គេ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​នោះ លោក​បាន​ឲ្យ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​បាន​ដក​បង្គោលរបង​ដែល​បោះ​នៅ​លើ​ផ្លូវ​នោះ​ចេញ​វិញ​ហើយ ។ លោក​បន្ត​ថា ការ​ដែល​ម្ចាស់​ដី​នោះ​គាត់​មក​បោះ​បង្គោលរបង​នៅ​លើ​ផ្លូវ​នេះ គឺ​មក​ពី​គាត់​ខ្លាច​បាត់ដី​គាត់ ព្រោះ​គោល​ការ​ពង្រីក​ផ្លូវ ត្រូវ​បើក​១៥​ម៉ែត្រ គឺ​ធ្វើ​ជា​លក្ខណៈ​ប្រព័ន្ធ ។

ចឹ​ង​ហើយ​បានជា​គាត់​ភ័យ និង​បាន​មក​បោះបង្គោល​ដោយ​មិន​បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​បានដឹង​នោះ​ទេ ។ លោក​បន្ត​ថា ការ​ដែល​អាជ្ញាធរ​ពង្រីក​ផ្លូវ គឺ​ដើម្បី​ផលប្រយោជន៍​រួម តែបើ​បងប្អូន​ណា​មិន​ពេញចិត្ត​អាច​ទៅ​ពាក្យបណ្តឹង​នៅ​ឃុំ​ឬ​ស្រុក​បាន ។ លោក​សំណូមពរ​ឲ្យ​បងប្អូន​នៅ​ក្នុង​បណ្តាញ​សង្គម និង​អាជ្ញាធរ​ជ្រាប​ជា​ដំណឹង និង​សុំ​កុំ​ឲ្យ​យល់​ច្រ​លំ​តទៅ​ទៀត ព្រោះ​ករណី​នេះ​អា​ជ្ញ​ធរ​ស្រុក​សូទ្រ​និ​គ បាន​ប្រឹងប្រែង​សម្របសម្រួល​ឲ្យ​បាន​ចប់​សព្វគ្រប់​ហើយ ។ ក្នុង​នោះ​អាជ្ញាធរ និង​មាន​វិធានការ​ឲ្យ​ពលរដ្ឋ​យល់ព្រម​ទទួលយក​ទាំង​សងខាង ដោយ​មិន​ល្អៀង​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ​ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​មួយ​ចំនួន បាន​រិៈ​គន់​យ៉ាង​ខ្លាំង​មក​លើ​អាជ្ញាធរ ។ ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​បាន​ចុះ​ធ្វើ​ការងារ​នេះ​រួច​ស្រេច​ហើយ ដូច្នេះ​សូមកុំ​មានការ​យល់​ច្រ​លំ​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ