ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រលែង​កូន​ខ្លាត្រី​០១​ក្បាល​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ដឧត្ដរមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដឧត្ដរមានជ័យ បាន​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន…

ខេត្ដឧត្ដរមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដឧត្ដរមានជ័យ បាន​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន ធ្វើការ​ប្រលែង​កូន​ខ្លាត្រី​០១​ក្បាល មាន​ទម្ងន់​ប្រមាណ​០៣​គីឡូក្រាម ឲ្យ​មាន​សេរីភាព​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២០​នេះ​។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា ខ្លាត្រី​មួយ​ក្បាល​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ត្រី នុ​ន ថា​វរិ​ន្ទ មេបញ្ជាការ​រង​កងការពារ​ព្រំដែន​លេខ​៤០៣ យក​មក​ប្រគល់​ជូន បន្ទាប់​ពី​គាត់​បាន​ទទួល​ពី​អ្នក​ភូមិ ៕