ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​សម្គាល់​បក្សី​ចាប​ប្រភេទ​នេះ មួយ​ណា​ជា​ឈ្មោល​មួយ​ណា​ជា​ញី​បាន​ដោយសារ​អ្វី?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ Brown-throated Sunbird ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​ទីក្រុង និង​ជនបទ ហើយ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។ រួម​គ្នា​ដើម្បី​ការពារ…

រាជធានី​ភ្នំពេញ ៖ ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ Brown-throated Sunbird ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​ទីក្រុង និង​ជនបទ ហើយ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។ រួម​គ្នា​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​០៤ ខែកក្កដា​ឆ្នាំ​២០២០​នេះ ។

ក្រសួង​បាន​បញ្ជាក់​ថា បក្សី​ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ មាន​ទំហំ ១៤​សង់ទីម៉ែត្រ ហើយ​គេ​អាច​សម្គាល់​បក្សី​ឈ្មោល​មាន​ផ្នែក​ខ្នង​ពណ៌​បៃតង​ភ្លឺ ផ្នែក​ពោះ​ពណ៌​ប្រផេះ​ស្រាល តែ​បំពង់ក និង​ទ្រូង​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​ជាង កន្ទុយ​ពណ៌​ត្នោត​ខ្ចី និង​ថ្ងាស​ពណ៌​បៃតងចាស់ ។​ចំណែកឯ​បក្សី​ញី ថ្ងាស​គ្មាន​ពណ៌​បៃតងចាស់​ទេ ។

បក្សី​ប្រភេទ​នេះ រស់នៅ​តាម​ជាយព្រៃ ព្រៃកោងកាង ព្រៃ​ជាំ ដំណុះ​ព្រៃ​ក្មេង គុម្ពោត​ព្រៃ​តំបន់​កោះ ព្រៃ​ចំការ និង​វាលទំនាប​។ ការ​បន្ត​ពូជ​បក្សី​ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ ចាប់ពី​ខែធ្នូ រហូត​ដល់​ខែសីហា​៕