រាជធានីភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជូនដំណឹងមកថា នៅថ្ងៃសៅរ៌ ទី០៤ ខែកក្កដា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់នៅខេត្ត Kumamoto និងខេត្ត Kagoshima ភាគខាងលិចនៃប្រទេសជប៉ុន ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាចេញផ្សាយនាថ្ងៃទី០៤ ខែកក្កដានេះ ។

អាជ្ញាធរបានបញ្ជាអោយប្រជាពលរដ្ឋចំនួន២០ម៉ឺននាក់ ធ្វើការជម្លៀសទៅទីជំរកមានសុវត្ថិភាព ។
ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់ តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889 ។
ជាចុងក្រោយ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ និងជៀសផុតពីការឆ្លងវីរុសកូវីដ១៩៕
ចែករំលែកព័តមាននេះ