រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣ កក្កដា នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តការ ប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រឆាំឆមាសទី២ ឆ្នាំ ២០២០ របស់មន្ទីរប្រឆាំងគ្រឿងញៀន និងពិធីបំពាក់ឋានន្តរស័ក្តិ ដល់នាយ-នាយរងនគរបាលជាតិចំនួន៥៩រូប ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ក់ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើស។

គ្រឿងញៀន តំណាងរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ កិច្ចប្រជុំនោះក៏មានការចូលរួមពីឧត្តមសេនីយ៍ ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងតំណាងឲ្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលយុត្តិធម៌ នាយករងមន្ទីរ លោកនាយការិយាល័យទាំង១១ចំណុះមន្ទីរ លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន និងលោកស្នងការរងទទួលផែន មកពី២៥ខេត្ត-រាជធានី សរុប១៤១ រូបផងដែរ ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការអនុវត្ត ស្តីពីការងារប្រឆាំងការសម្អាតប្រាក់ បានមកពីបទល្មើសគ្រឿងញៀន និងបានផ្តល់អនុសាសន៍ដឹកនាំដូចខាងក្រោម ៖

គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែន ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខយ៉ាងស្រួចស្រាវ ដូច្នេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន ។
យុទ្ធនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់ភាគី និងជាពិសេសប្រជាពលនៅក្នុងសហគមន៍ ពេលដឹងថាកូនចៅមានជក់គ្រឿងញៀន ត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់វិធាន ការតាមផ្លូវច្បាប់ ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានការកោតសរសើរ និងលើកទឹកចិត្តឲ្យនគរបាលបង្ក្រាបគ្រឿង ខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ថ្វីត្បិតកិច្ចការនេះ វាប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ។លោកឧត្តមសេនីឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានថ្លែងឲ្យដឹងដែរថា កិច្ចបង្ក្រាបសម្រាប់មន្ទីរប្រឆាំងគ្រឿងញៀន នៅក្នុងឆមាសទី១ បានចំនួន៤៣៤៧ករណី ឃាត់ខ្លួនមនុស្សចំនួន៨៤៨៤ នាក់ នឹងចាប់យកវត្ថុតាងថ្នាំញៀនបានចំនួនជាង២៩៩គីឡូ ក្រាម ។
ចំណែករបាយការរបស់គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ បានឲ្យដឹងដែរថា យុទ្ធនាការទូទាំងប្រទេស ដែលមានការចូលរួមដោយកងកម្លាំងនគរបាលជាតិ នឹងកងរាជអាវុធ ក្នុងឆមាសទី១នេះ បានធ្វើការបង្ក្រាបករណីពាក់ពន្ធគ្រឿងញៀនសរុបចំនួន ៥ ៣៤០ ករណី ឃាត់ខ្លួនមនុស្សបានចំនួន ១០ ៥១២ នាក់ រឹបអូសថ្នាំញៀនបានចំនួនជាង ២៥០គីឡូក្រាម (ចំនួនថ្នាំញៀនខុសពីតួលេខមន្ទីរប្រឆាំងគ្រឿងញៀនបន្តិច ដោយសារមិនទាន់បូកចូលទើបបង្ក្រាបថ្មី) ។ ក្នុងចំណោមជនសង្ស័យដែលត្រូវឃាត់ខ្លួន១០ ៥១២នាក់ នេះ មានស្ត្រី ៦៤៧ នាក់ ជនបរទេសចំនួន ១៣៨ នាក់ នឹងមាន៧ សញ្ជាតិ ។

សម្រាប់ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបានចំនួន ៣៣៩៥ ករណី ឃាត់មនុស្ស៦៣៧៨នាក់ (ស្ត្រី ៤៩៦នាក់) និងករណីប្រើប្រាស់ចំនួន ១៩៤៥ករណី ឃាត់មនុស្ស៤២៣៤នាក់ (ស្ត្រី ១៥១នាក់)។ អនុវត្ដន៍ដីកាមានចំនួន ២១៨ ដីកា ឃាត់ខ្លួនមនុស្សចំនួន ២០២នាក់ (ស្ត្រី៥នាក់) ។
សម្រាប់សារធាតុញៀនគ្រប់ប្រភេទ ដែលរឹបអូសបានមានចំនួនជាង ២៥៧គីឡូក្រាម និង ១០៦៦ កញ្ចប់តូច កញ្ឆាចំនួន ១៨១ ៩៤២ ដើម និង២៦៦គីឡូក្រាម ។ សម្ភារចាប់យកមានរថយន្ដ៤៩ គ្រឿង ម៉ូតូ១១៧៩ គ្រឿង ទូរស័ព្ទ៣៤៩៩ គ្រឿង ជញ្ជីង២១៨ គ្រឿង អាវុធខ្លី៧ ដើម អាវុធវែង១៧ ដើម ៕

ចែករំលែកព័តមាននេះ