ខេត្តស្ទឹងត្រែង ៖ សត្វននៀលខ្យងជាហ្វូងត្រូវគេប្រទះឃើញនៅប៉ែកខាងលើនៃតំបន់ទំនប់វ៉ារីអគ្គីសនីសេសានក្រោមពីរបានបង្កើនការចាប់អារម្ភ និងទាមទារអោយមានការអភិរក្ស ។

ជាមួយនេះដែរអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង លើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅឃុំក្បាលរមាស និងឃុំស្រែគរជាពិ សេសប្រជាអ្នកនេសាទ ដើម្បីជួយអភិរក្សសត្វស្លាបប្រភេទនេះ អោយវត្តមានស្ថិតនៅជាប្រចាំ ។

ក្នុងសកម្មភាពចុះល្បាតតាម ភូមិសាស្ត្រតំបន់ខាងលើទំនប់វ៉ារីអគ្គិសនីសេសានក្រោមពីកាលពីពេលថ្មីៗនេះ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ពពួកសត្វស្លាប់ជាច្រើនប្រភេទមានវត្តមានកាន់តែច្រើនឡើងដូចជា ក្អែកទឹក ស្មោញ កុក ពិសេស ននៀលខ្យង បានមករស់នៅតំបន់ខាងលើនៃ ទំបន់វ៉ារីអគ្គិសនីសេសានក្រោមពី ហើយអាជ្ញាធរស្រុក និងមន្ត្រីជំនា ញពាក់ព័ន្ធបានរៀបយន្តការអភិរក្ស ។

លោកបន្តថា បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានស្រុកកំពុងសហការជាមួយមន្ត្រីជលផល ដើម្បីអភិរក្សទាំងត្រីមេពូជ និងពពួកសត្វស្លាបផងដែរ ដូចនេះអាជ្ញាធរឃុំស្រែគរ និងក្បាលរមាសត្រូវពិនិត្យមើលឱ្យបានដិតដល់ហាមអ្នកបាញ់យកមកធ្វើជាចំណីអាហារ ព្រោះសត្វទាំងនេះវាកំពុងស្វែងរកទីតាំងដែលមានចំណី និងកន្លែងសុវត្ថិ ភាពរស់នៅមានភាពសុខសាន្ត ។

លោករឿន សម្បត្តិ មេឃុំក្បាល រមាសបានអះអាងថា ថ្មីៗនេះអាជ្ញា ធរបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងច្បាប់ការពារធនធានធម្ម ជាតិរួចមកហើយ ហើយបានណែ នាំផ្ទាល់ហាមសម្លាប់សត្វព្រៃធ្វើជាអាហារ ។ លោកបន្ថែមថា ពពួកសត្វននៀលខ្យង កុក ក្អែកទឹក ស្មោញទាំងនេះវាមិនឆ្ងាញ់ដូចមាន់យើងចិញ្ចឹមនោះទេ ហើយនៅតំបន់នេះក៏សម្បូរត្រីដែរ ដូច្នេះបើជនណា ម្នាក់ហាមឃាត់មិនស្តាប់អាជ្ញាធរ និងចាត់វិធានការតាមនីតិវិធី ។

លោក សា លីម តំណាំងប្រជាអ្នកនេសាទនៅភូមិច្រប់ ឃុំក្បាល រមាសបានគាំទ្រចំពោះយន្តការនេះព្រោះបងប្អូនយើងក៏មានគំនិតចង់ថែរក្សាពពួកសត្វស្លាបទាំងនេះដែរ និងបានផ្សព្វផ្សាយតៗគ្នាជួយអភិ រក្ស និងហាមការចូលទៅនេសាទជិតតំបន់ពួកវារស់នៅ ។

គួរបញ្ចាក់ថា នៅឆ្នាំ២០២០ នេះពពួកសត្វននៀលខ្យ កុក ក្អែកទឹក ស្មោញបានមករស់នៅតំបន់ខាង លើទំនប់វ៉ារីនេះច្រើនព្រោះនៅតំបន់នេះ សម្បូរ ចំណីរបស់វាដូច ជា ពពួកត្រីល្អិត ខ្យង លៀស និងខ្ចៅជាដើម ៕

ចែករំលែកព័តមាននេះ