លុយខ្មែរប្រែប្រួលយ៉ាងណាធៀបជាមួយលុយអាមេរិក និង ចិន


រាជធានីភ្នំពេញ៖ សម្រាប់ថ្ងៃចុងសប្តាហ៍នេះអ្នកដែលនិយមចាយប្រាក់ដុល្លារអាមេរិក និង ប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរ សូមមកដឹងពីអត្រាប្រែប្រួលនៃហាងឆេងអត្រា ប្តូរប្រាក់ពេញមួយសប្តាហ៍នេះតែម្តង ។ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៣ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៨ រៀល ដែលកាលពីថ្ងៃទី ២ កក្កដា ស្មើនឹង ៤០៩៥ រៀល ថ្ងៃទី ១កក្កដា ស្មើ នឹង ៤០៩៥ រៀល ហើយកាលពីថ្ងៃទី ៣០ មិថុនា ស្មើនឹង ៤០៩៣ រៀល និងថ្ងៃទី ២៩មិថុនា ស្មើនឹង ៤០៩៣ រៀល ។

ទន្ទឹមនេះដែរសម្រាប់ប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរនៅក្នុងសប្តាហ៍នេះ គឺកាលពី ថ្ងៃទី ៣ខែកក្កដា ១យន់ចិន ទិញចូល ៥៨០ រៀល លក់ចេញ ៥៨៦ រៀល និងកាលពីថ្ងៃទី ២កក្កដា ទិញចូល ៥៧៩ រៀល លក់ចេញ ៥៨៥ រៀល ហើយថ្ងៃទី ១កក្កដា ទិញចូល ៥៨០ រៀល លក់ចេញ ៥៨៥ រៀល ។ ដោយឡែកកាលពីថ្ងៃទី ៣០ខែមិថុនា ១យន់ចិន ទិញចូល ៥៧៨ រៀល លក់ចេញ ៥៨៤ រៀល ខណៈកាលពីថ្ងៃទី ២៩មិថុនា ទិញចូល ៥៧៨ និងលក់ចេញ ៥៨៤ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
សូម​អរគុណ