លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​ឧកញ៉ា សុខ ប៊ុ​ន


រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា ចៅក្រម​ជំនុំ​ជ​ម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ឧកញ៉ា សុខ ប៊ុ​ន និង​គូកន​៥នាក់ ​ពាក់​ព័ន្ធ​ករណី​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​សង្កាត់​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ទៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

ការ​លើក​ពេល​ប្រកាស​សាលក្រម​នោះ បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​បញ្ចប់​ការ​សាកសួរ​ដេញ​ដោល​លើ​ជនសង្ស័យ នា​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ដោយសារ​ពេលវេលា​ផុត​ម៉ោង​រដ្ឋបាល ។ ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​នេះ​មាន​៦នាក់ ៖
១-​ឧកញ៉ា សុខ ប៊ុ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ
២-ឈ្មោះ អ៊ុ​ង និ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​កោះ​រ៉ុ​ង
៣-ឈ្មោះ សេង ហួ​លាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ ចៅសង្កាត់​កោះ​រ៉ុ​ង
៤-​ឈ្មោះ ហែម សា​ឡេះ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះ​រ៉ុ​ង
៥-​ឈ្មោះ កែវ សោម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​កោះ​រ៉ុ​ង និង​​៦-ឈ្មោះ កែវ ពៅ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ ជា​មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ។

សូម​រំលឹក​ថា ជនជាប់ចោទ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង គៃបំបាត់​ដោយ​ទុច្ចរិត ក្លែងបន្លំ​ឯកសារ​សាធារណៈ និង ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់​ព័ន្ធ​រំលោភ​​យក​ដី​សាធារណៈ​របស់​រដ្ឋ​ជាង​៥០០ហិ​កតា ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ក្នុង​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាប​ញ្ញាតិ​មាត្រា​៦០១.៥៩២. ៥៩៣.៦២៩ និង​៦៣០ នៃ​ក្រម​ព្រហ្ម ។
ជនសង្ស័យ​ទាំង​៦នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា​ACU ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នឹង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០១៩ ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ការ​ចោទប្រកាន់​នោះ ។

ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ តំណាង​អយ្យការ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ពួក​គេ​ជា​ផ្លូវ​ការណ៍ និង​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក​ពន្ធនាគារ​តែ​ម្តង​ទៅ ។ អ្នក​តាមដាន​បាន​រង់ចាំ​មើល​ជោគវាសនា​របស់​ក្រុម​ឧកញ៉ា សុខ ប៊ុ​ន ដែល​សាលក្រម និង​ប្រកាស​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ