ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ថា ពលរដ្ឋ​ភាគច្រើន​មិន​ចង់​រាយការណ៍​ពី​ករណី​ពុក​រលួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ស្ទង់​មតិ​មួយ​តាម online ធ្វើ​ឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា ពី​ការ​រាយការណ៍​ពី​អំពើ​ពុក​រលួយ​របស់​ប្រជាពលរដ្ឋ ។ លទ្ធផល​ពី​ការ​ស្ទង់​មតិ​ខ្លី ទៅ​លើ​សំណួរ​ថា តើ​អ្នកមាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​រាយការណ៍​អំពី​អំពើ​ពុក​រលួយ…

រាជធានី​ភ្នំពេញ ៖ មានការ​ស្ទង់​មតិ​មួយ​តាម online ធ្វើ​ឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា ពី​ការ​រាយការណ៍​ពី​អំពើ​ពុក​រលួយ​របស់​ប្រជាពលរដ្ឋ ។ លទ្ធផល​ពី​ការ​ស្ទង់​មតិ​ខ្លី ទៅ​លើ​សំណួរ​ថា តើ​អ្នកមាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​រាយការណ៍​អំពី​អំពើ​ពុក​រលួយ ឬ ទ​ង្វើ​ខុសឆ្គង​នៅ​កន្លែងធ្វើការ ឬ​ក៏​អ្នកខ្លាច​ការ​គុំកួន​ប្រសិនបើ អ្នកធ្វើការ​រាយការណ៍? ក្នុង​ចំណោម​អ្នកចូលរួម​ស្ទង់​មតិ​ចំនួន​១១១​នាក់ មាន​៣១% មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​រាយការណ៍​។​ចំណែក​៦៩% ភ័យ​ខ្លាច​ការ​គុំកួន​ក្នុង​ការ​រាយការណ៍ ។

លោក ប៉ុ​ច ពិសី នាយក​ប្រតិបត្តិការ​អង្គការ​ត​ម្ល​ភាព​កម្ពុជា មិន​សប្បាយចិត្ត​ជាមួយ​លទ្ធផល​ស្ទង់​មតិ​នោះ​ទេ ។ លោក​ថា លទ្ធផល​នោះ​បាន​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច មិន​មាន​សុវត្ថិភាព សម្រាប់​ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ។ លោក​លើក​ឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​ពលរដ្ឋ បើ​ពលរដ្ឋ​ភ័យ​ខ្លាច ឬ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព នៅ​ក្នុង​ការ​ធ្វើ​សេចក្តីរាយការណ៍​ពី​បញ្ហា​ពុក​រលួយ​នោះ ប្រសិទ្ធភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​មិនសូវ​បាន​ផល​ឡើយ ។

នាយក​អង្គការ​ត​ម្ល​ភាព​កម្ពុជា​លើក​ឡើង​ថា ការ​ដែល​ពលរដ្ឋ​បារម្ភ​នៅ​ក្នុង​ការ​រាយការណ៍​ពី​អំពើ​ពុក​រលួយ​ដោយសារ​នៅ​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចែង​ពី​បទ​ចោទ​លើ​ពលរដ្ឋ​ណា​ដែល​រាយការណ៍​មិន​ពិត​ពី​ករណី​ពុក​រលួយ ។ លោក​ថា ច្បាប់​នោះ​មិន​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ឡើយ ។

លោក​ប៉ិច ពិសី ស្នើ​ដល់​រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ថែម​ទៀត នៅ​ក្នុង​ការ​ដែល​ពួក​គាត់​ត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ពុក​រលួយ​នោះ ។

សូម​ជម្រាប​ថា នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​សមត្ថកិច្ច​បាន​ដាក់​ប្រអប់​សំបុត្រ​ស នៅ​តាម​ទី​សាធារណៈ និង​ស្ថាប័ន​ក្រសួង​របស់​រដ្ឋ​ផង​ដែរ ដើម្បី​ទទួល​សេចក្តីរាយការណ៍​ពី​អំពើ​ពុក​រលួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ