ខេត្តកែប ៖ កាយភ្នំធ្វើពន្ធនាគារនៅខេត្តកែប-តែក្រុមឈ្មួញរវល់ដឹកដីលក់ធ្វើអោយស្ទះដំណើរការ ព្រោះបើមានគេទិញអាចម៍ដី ទើបកាយដឹកចេញដូចកាលដីភ្នំលក់ ។ អាជ្ញាធរខេត្តកែប កាលពីលោកកែន សត្ថាអភិបាលខេត្តកែប បានប្រកាសប្រាប់អោយដឹង នៅក្នុងពិធីផ្សេងៗថា ខេត្តកែបមានគម្រោងសាងសង់ពន្ធនាគារនិងមណ្ឌលកែប្រែអ្នកសេពគ្រឿងញៀនផងដែរ ក្នុងនោះ ក៏មានគម្រោងសាងសង់សាលាដំបូងសម្រាប់មន្ត្រីតុលាការធ្វើការជាមួយអ្នកជាប់ពាក់ពន្ធ័ផ្សេងៗទៀត។

ចំណែកឯលោកសោម ពិសិដ្ឋ ចូលកាន់តំណែងជាអភិបាលខេត្តកែបថ្មីៗនេះ ធ្លាប់មានប្រសាសន៍ថា ខេត្តកែប មានមានគម្រោងធ្វើពន្ធនាគារ និងមានដីសម្រាប់សាងសង់ធ្វើសាលាដំបូងហើយ ។ រីឯលោកវ៉ៅ សុខាអភិបាលរងខេត្តកែប ធ្លាប់មានប្រសាសន៍ពាក់ព័ន្ធនិងខេត្តកែប មានគម្រោងធ្វើពន្ធនាគារដាក់អ្នកមានទោសផងដែរ។
ទោះបីមានការប្រកាសបែបនេះក្ដី ក្នុងរបាយការណ៍លំអិតមិនទាន់មាននៅឡើយ គ្រាន់តែមានមន្ត្រីផ្សេងៗចុះទៅដល់ជួរភ្នំវល្លិ៍រ ស្ថិតក្នុងភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ហើយភ្នំដែលគ្រឿងចក្រឯកជនកំពង់កាយដីដឹកចេញនេះ ជាទីតាំងធ្វើពន្ធនាគារថ្មីសម្រាប់ខេត្តកែប ដែលអាជ្ញាធរបានប្រកាសជាសាធារណៈកន្លងពេលថ្មីៗនេះ។

លោកលេង សុខុម អភិបាលរងស្រុកដំណាក់ចង្អើរនិយាយប្រាប់អោយដឹងថា កន្លែងកាយដីធ្វើពន្ធនាគារឃុំមនុស្សនេះ មានផ្ទៃដីចំនួន19ហិកតា ស្ថិតនៅតំបន់ភ្នំវល្លិ៍រ ។ លោកលេង សុខុម មិនបាននិយាយប្រាប់ថា សាងសង់ពន្ធនាគារនោះមិនដឹងឆាំ្នណាកសាងហើយទេ ។
បើតាមការអះអាងពីមន្ត្រីសាលាខេត្តកែបម្នាក់ទៀត ដោយនិយាយសុំមិនបញ្ជេញឈ្មោះប្រាប់អោយដឹងថា ខាងកែបមិនទាន់មានគ្រឿងចក្រចេញធ្វើសកម្មភាពឈួសឆាយដីសាងសងសាលាដំបូងទេ។ ហើយគ្រឿងចក្រជីកកាយភ្នំដែលមានទីតាំងធ្វើពន្ធនាគារនោះអោយគ្រឿងចក្រឯកជនកាយដីដូចដឹកដីលក់អីចឹងដល់មានអ្នកទិញបានគេកាយបើអត់មានអ្នកទិញអាចម៍ដី ក៏គេអត់កាយដែរ ។

អីចឹងហើយអាចនិងស្ទះដំណើរការមិនអាចទៅមុខរួច ។ ពិតណាស់ខេត្តកែប មិនមានកន្លែងឃុំខ្លួនមនុស្សទេដោយសាតែខេត្តនេះ មានប្រជាពលរដ្ឋរស់នៅជាង៤មឺុននាក់តែប៉ុណ្ណោះ ហើយកាលពីសម័យប៉ុលពតខេត្តកែបត្រូវបានគេយកអ្នកទោសទៅឃុំនៅឯកោះទន្សាយ ។
ព័ត៌មានបន្ថែមមានផ្សាយជូនលើកាសែតកោះសន្តិភាព។

ចែករំលែកព័តមាននេះ