ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​នៅ​​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេង​ៗ​របស់​រដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៣ កក្កដា ២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ សម្តេច​តេ​ជោ ហ៊ុន…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៣ កក្កដា ២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បទបញ្ជា​ និង​បញ្ជាក់​ច្បាស់​ៗ​ជូន រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី គឺ​ត្រូវ​តែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​រស់នៅ​លើ​ទីតាំង​ដី​ដែល​ជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់​រដ្ឋ ដូច​ជា​នៅ​កោះកុង ព្រះ​វិហារ​ជាដើម​…​ដែល​មាន​ពលរដ្ឋ​បាន​មក​ធ្វើ​ផ្ទះ​រស់នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មក​ហើយ​។ នេះបើយោងតាមផេកសម្តេចតេជោចេញផ្សាយនាព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ។

សម្តេចតេជោបានបញ្ជាក់ថា ព្រោះ​កន្លង​មក រដ្ឋ​មាន​តែ​ដី​ក្នុង​ផែនទី​ទេ តាម​ពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅ​ដ្ឋា​ន​រស់នៅ​បង្កើត​កូនចៅ​រាប់​សិប​ឆ្នាំ​មក​ហើយ​នៅ​លើ​ទីតាំង​ដី​ទាំងនោះ​។ នេះ​ជា​ការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ កុំ​ទុក​ប្រជាពលរដ្ឋ​អោយ​ភ័យ​ខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅ​ទៀត​។ ទន្ទឹម​នឹង​នេះ សូមកុំ​អោយ​ពលរដ្ឋ​ពង្រីក​ថែម​ទៀត ព្រោះ​ត្រូវការ​រក្សា​ទុក​ព្រៃ​សហ​គម​ខ្លះ​នៅ​ជិត​ៗ​ដើម្បី​ជា​ប្រយោជន៍​សហ​គម​រស់នៅ​ផង​ដែរ​។

ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី ត្រូវ​ដោះស្រាយ​អោយ​ដាច់ស្រេច​ក្នុង​តែ​ប៉ុន្មាន​ខែ​ខាង​មុខ​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​កិច្ចការ​នេះ​ត្រូវធ្វើ​អោយ​បាន​ហ្មត់ចត់ ​និង​ត្រឹមត្រូវ​បំផុត ​៕