រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះ កម្ពុជានឹងមានដំណើរចូលមកតាមជើងហោះហើរជិត៥០០នាក់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា មួយរយៈពេលនេះមានអ្នក ដំណើរចូលមកកម្ពុជាមានចំនួនច្រើនជាបន្តបន្ទាប់ ហើយថ្ងៃនេះនឹងមានអ្នកធ្វើដំណើរជិត៥០០នាក់នឹងមកដល់ប្រទេសកម្ពុជា ។

លោកស្រីបានបន្តថា ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ កាលពីមុនអ្នកទាំងនោះត្រូវដឹកទៅសណ្ឋាគារ និងមណ្ឌលចត្តាឡីស័កតាមរដ្ឋកំណត់ ប៉ុន្តែពេលនេះក្រសួងដាក់ធនាគារចំនួន៣ គឺធនាគារកាណាឌីយ៉ា ធនាគារអាស៊ីចំកាត់ ចំណែកធនាគារអាស៊ីលីដា ដាក់នៅពេលឆាប់ៗ ។
លោកស្រីបញ្ជាក់ថា ៖« សព្វថ្ងៃនេះនៅពេលគាត់ចុះពីយន្តហោះគាត់ត្រូវឆ្លងកាត់ចត្តា ឡីស័ក ហើយត្រូវបង់លុយតម្កល់សិន ។ គាត់ត្រូវបង្ហាញនូវថវិកាសាច់ប្រាក់ ឬឥណទាន អីញ្ចឹងគាត់ត្រូវទៅកន្លែងតម្កល់លុយហើយ គាត់ឆ្លងកាត់មន្ត្រីគយ ដើម្បីទៅយកសំភារៈ ហើយត្រូវទៅកន្លែងយកសំណាកដែលមាន១០ទីតាំង» ។

លោកស្រីបានបន្តថា ចំណែកប្រជាពលរដ្ឋខ្មែរយើងត្រូវបានប្រមុខរាជរដ្ឋាភិបាលលើកលែងការលិខិតធនារ៉ាប់រង ប៉ុន្តែត្រូវធ្វើសំណាក ហើយត្រូវដឹកទៅមណ្ឌលធ្វើចត្តាឡីស័ក ។ ចំណែកជនបរទេស ត្រូវដឹកជញ្ជូនទៅសណ្ឋាគារ បច្ចុប្បន្ននេះមានមណ្ឌលចត្តាឡីស័ក តាមចំនួន គឺមណ្ឌលចត្តាឡីស័កជម្ពូរវ័ន ដាក់បាន២០០នាក់ មណ្ឌលចត្តាឡីស័ក ចាក់អង្រែ ប្រហែល១០០នាក់ មណ្ឌលចត្តា ឡីស័កកងទ័ព ប្រហែល១០០នាក់ និងមណ្ឌលចត្តាឡី ស័កសាលា ចត្តាឡីស័កពោធិ៍ចិតុង ចំនួន៣០០នាក់ ។
ដោយសណ្ឋាគារដែលដាក់អ្នកដំណើរធ្វើចត្តាឡីស័កមានចំនួន៨ ដែលសណ្ឋាគារខ្លះបានដាក់អាចទៅ៤០០ទៅ៥០០គ្រា ។
លោកស្រីគូសបញ្ជាក់ថា ៖«នៅពេលរលឃើញករណីវិជ្ជមាននៅយន្តហោះមួយ យើងត្រូវរៀបចំអ្នកដំណើរទាំងអស់រយៈពេល១៤ថ្ងៃ ហើយនៅពេលរកមិនឃើញទេ យើងអាចធ្វើនៅថ្ងៃទី១៣ បើមិនឃើញនឹងអនុញ្ញាតឲ្យគាត់ទៅផ្ទះ។ នៅម្សិលមិញយើងទទួលបានអ្នកដំណើរច្រើន ហើយថ្ងៃនេះ នឹងមានអ្នកដំណើរជិត៥០០នាក់ទៀត»៕
ចែករំលែកព័តមាននេះ