ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​ផ្សារ​បាត់ដឹង​ស្រុក​ឧដុង្គ​កំពុង​រង់​​ចាំ​មើល​វាសនា​ស្ត្រី​ខ្លាំង១រូប​និង​​បក្សពួក​រារាំង​សមត្ថកិច្ច​អនុវត្ត​ដីកា​ព្រះ​រាជអាជ្ញា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ផ្សារ​បាត់ដឹង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ កំពុង​រង់ចាំ​អ៊ុត​វាសនា​​ស្ត្រី​ជើង​ខ្លាំង​មួយ​រូប និង​បក្សពួក​ថា ​នឹង​ទៅ​ជា​យ៉ាងណា​ចំពោះ​មុខ​ច្បាប់ បន្ទាប់​ពី​សំណុំ​រឿង​​បាន​ដល់​ដៃ​លោក​ព្រះ​​រាជអាជ្ញា ​កែវ…

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ផ្សារ​បាត់ដឹង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ កំពុង​រង់ចាំ​អ៊ុត​វាសនា​​ស្ត្រី​ជើង​ខ្លាំង​មួយ​រូប និង​បក្សពួក​ថា ​នឹង​ទៅ​ជា​យ៉ាងណា​ចំពោះ​មុខ​ច្បាប់ បន្ទាប់​ពី​សំណុំ​រឿង​​បាន​ដល់​ដៃ​លោក​ព្រះ​​រាជអាជ្ញា ​កែវ សុធា ហើយ​នោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​រូប​នេះ កំពុង​តែ​រត់ការ​ទៅ​តុលាការ ​ដើម្បី​អោយ​រួចខ្លួន ដោយ​សារ​អាង​ទឹក​លុយ​របស់​ខ្លួន​ច្រើន ។ ក៏​ប៉ុន្តែ​មហាជន​ក៏​កំពុង​តាមដាន​មើល​ផង​ដែរ​ថា តើ​តុលាការ​ហ៊ានអោយ​ស្ត្រី​ជើងកាង​នេះ​រួចខ្លួន​ដែរ​ឬទេ? អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជួយ​មើល​សំណុំរឿង​មួយ​នេះ​ផង ខ្លាច​ដោយសារ​ទឹក​លុយ​អាច​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង ។

ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ​ថា យឹ​ម អេ​ង និង​បក្សពួក​មួយ​ចំនួន​ទៀត ដែល​បាន​តដៃ និង​ក្របួច​.​ក​​អាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ពេល​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នោះ ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​​តុលាការ ដើម្បី​ឲ្យ​តុលាការ​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់​ដល់​ស្ត្រី​ជើងកាង​រូប​នេះ ឬ​យ៉ាង​ណា ខណៈ​ស្ត្រី​រូប​នេះ​កំពុង​ដើរហើរ​សេរី ដោយ​មិន​ខ្លាច​តុលាការ​ទាល់តែ​សោះ​នោះ​។

ជនសង្ស័យ​ដែល​ជា​ស្ត្រី មាន​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជាមួយនឹង​ប្តី និង​បក្ស​បួ​កមួយ​ចំនួន​ទៀត បាន​រារាំង ក្របួច​.​ក​អាវ និង​ត្រូវ​បាន​ប្រវាយប្រតប់​ជាមួយ​សមត្ថកិច្ច​នគរបាល ខណៈ​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្សារ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ក្រសួងមហាផ្ទៃ​បាន​ចុះ​នាំ​ខ្លួន​ស្ត្រី​ដែល​មានឈ្មោះ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មាន​ដីការ​បញ្ជា​ឲ្យ​ចូល​ខ្លួន​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា នា​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ឈ្មោះ​ឡេ​ង ម៉ូ​វ អាយុ​៦៥​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

យោង​តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នេះ​បាន​ជេរ​ប្រមាថ និង​គំរាម​កំហែង​ជា​សាធារណៈ​ដល់​ជន​រង​គ្រោះ​ដែល​ជា​មនុស្ស​ចាស់ ដោយសារ​តែ​ខ្លួន​អាង​មាន​លុយ ហើយ​​ស្ត្រី​ម្នាក់ នេះ​ក៏​ជា​អ្នកមាន​រឿងអាស្រូវ​ជា​ច្រើន​ទាក់ទង​នឹង​ករណី​ដីធ្លី​ផង​ដែរ​។

តាម​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ បាន​ប្តឹង​ដល់​ស្ត្រី​រូប​នេះ ឲ្យ​មានការ​សូមទោស​ជា​សាធារណៈ និង​​ទាមទារ​សេវាកម្ម​ផ្លូវច្បាប់ ថ្លៃ​ទាមទារ​ខាតបង់​ពេលវេលា សំណង​ជំងឺ​ចិត្ត ការ​ប៉ះពាល់​ដល់​កិត្តិ​យស​កេរ្តិ៍ឈ្មោះ សេចក្តី​ថ្លៃថ្នូរ និង​ការ​ខូចខាត​ប្រយោជន៍​ផ្សេង​ៗ​ចំនួន​មួយ​លាន​ដុល្លារ​អា​មេ​រិក ៕ ដោយសហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ