រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ» ។

ពាក់ព័ន្ធសេចក្តីព្រាងច្បាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបា លបានឲ្យដឹងនៅលើបណ្តាញសង្គមថា សេចក្តីព្រាងច្បាប់នេះជាមូលដ្ឋានគតិយុត្តមួយចំនួន ពាក់ព័ន្ធនឹងទ្រព្យសម្បតិ្តរដ្ឋ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋត្រូវបានផ្តួចផ្តើមឡើង នៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកបន្តថា ក្រសួងបានបង្កើតក្រុមការងារមួយសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួម និងដឹកនាំពីថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពីមន្ត្រីជំនាញមកពី អគ្គនាយកដា្ឋនពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
មូលដ្ឋានចម្បងសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ គឺផ្អែកលើមាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុ ជាឆ្នាំ១៩៩៣ ដែលចែងថា ៖«ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។
លោកបានបន្ថែមថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែ ងលើទ្រព្យសម្បត្តិរដ្ឋនេះត្រូវបានរៀបចំតាក់តែងឡើងក្នុងគោលដៅពង្រឹងក្របខណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍ ៖ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បតិ្តរដ្ឋ របបគតិយុត្តគ្រប់គ្រង និងចាត់ចែងទ្រព្យ សម្បតិ្តរដ្ឋច្បាប់លាស់ជាក់ , ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ , ការផ្ទេរសិទ្ធិកាន់កាប់, ការអភិវឌ្ឍ , ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពី ការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ជាដើម ។
ព្រមទាំង ពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋប្រកប ដោយប្រសិទ្ធភាព និងចីរភាព ទន្ទឹមនឹងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋឲ្យកាន់តែមានភាព ច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធានសាធារណៈការបង្កើនចំណូលជាប្រយោ ជន៍ដល់ថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិសម្រាប់គាំទ្រដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនឈានឡើងក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលមធ្យម និងវែងតទៅមុខទៀត ។
អ្នកនាំពាក្យបានលើកឡើងទៀតថា សេចក្ដីព្រាងច្បាប់នេះនឹងក្លាយជាឧបករណ៍គតិ យុត្តគោលមួយចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចល្អ ដែលអាចជួយសម្រួលដល់ការបំ ពេញមុខងារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នរដ្ឋ សំដៅលើកំម្ពស់ប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងកាចចាត់ចែងលើទ្រព្យត្តិរដ្ឋ ស្របតាមឧត្តមានុវត្តន៍ជាអនុរជាតិ និងតថភាពជាក់ស្ដែងនៃកម្ពុជា។
ការគ្រប់គ្រង ការការពារ ការប្រើប្រាស់ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដោយឡែក ។ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋរបស់ធនាគារជាតិនៃកម្ពុជា ត្រូវស្ថិតនៅក្រោមវិសាលភាពនៃច្បាប់ស្ដីពីការរៀបចំនឹងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា៕
ចែករំលែកព័តមាននេះ