រាជធានីភ្នំពេញ ៖ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោក ហើយត្រូវបាន ចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី ការអភិរក្ស ធម្មជាតិ (IUCN)។

នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ី មានចំនួនប្រមាណ ពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់ នៅក្នុងតំបន់ជួរភ្នំក្រវាញតំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាង កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០នេះ។

ប្រភពដដែលបានបញ្ជាក់ថា «ការរិចរិល នៃទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់ នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាព របស់ប្រភេទសត្វដ៏សំខាន់នេះ។ ម្យ៉ាងទៀតគេក៏បានរក ឃើញថាកូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែងដោយសារការដាក់អន្ទាក់ ដែលសកម្មភាពទាំងនេះ ធ្វើឱ្យ ប៉ះពាល់ដល់ការស្តារប្រភេទសត្វនេះឡើងវិញដែរ »៕ ដោយ ៖ ស្រី គំនិត
ចែករំលែកព័តមាននេះ