ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមបណ្តឹង​ចាញ់ក្តី​ កើតទុក្ខ​មិន​សុខ​ចិត្ត​ប្រកាសប្តឹង​ឧទ្ធរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ​បាន​ប្រកាស​សាលក្រម​ជា​សាធារណៈ លើ​ជោគវាសនា​នាយក្រុម​ហ៊ុន មួយ​ឈ្មោះ EAMILO EMPORT….

រាជធានីភ្នំពេញ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ​បាន​ប្រកាស​សាលក្រម​ជា​សាធារណៈ លើ​ជោគវាសនា​នាយក្រុម​ហ៊ុន មួយ​ឈ្មោះ EAMILO EMPORT. EXPORT CO. Ltd ដោយ​សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់ ពី​បទ​.​ឆបោក លើ​ទឹកប្រាក់​ចំនួន​១៥​មុ​ឺ​ន​ដុល្លារ ពាក់ព័ន្ធ​ករណី លក់​ភាគហ៊ុន​ឲ្យ​គេ​ហើយ​មិន​ព្រម​កាត់ឈ្មោះ​អ្នកទិញ ។ សាលក្រម​សម្រេច​បែប​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​ខាង​ដើមបណ្តឹង កើត​ទុក​មិន​សុខ ចិត្ត​ប្រកាស​ជា​ចំហ​ប្តឹង​ឧទ្ធរណ៍​ភ្លាម​ៗ ផង​ដែរ ដោយ​សុំ​ទាមទារ​រក​យុ​ត្តិ​ធ​ម៍​មក​វិញ កុំ​ឲ្យ​ប្រាក់​១៥ម៉ឺន​ដុល្លារ​ក៏​បង់ ថង់​ក៏​ដាច​(​អស់​លុយ​ហើយ​អត់​មានឈ្មោះ​ក្នុង​ភាគហ៊ុន​) នឹង​បែ​ជា​ត្រូវ​ចាញ់ក្តី​ក្រុមហ៊ុន​ឆបោក​នោះ​ទៀត ។

សូម​រំលឹក​ថា នា​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​មួយ​របស់​ក្រុមហ៊ុន EAMILO EMPORT. EXPO RT CO. Ltd មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ពាក់​ពន្ធ​ពី​បទ​.​ឆបោក លើ​ទឹកប្រាក់​ចំនួន​១៥ មុ​ឺ​ន​ដុល្លារ​អា​មេ​រិ​ក ករណី​លក់​ភាគហ៊ុន​ឲ្យ​គេ​ហើយ មិន​បញ្ចូល​ឈ្មោះ​ថ្មី​ឲ្យ​ទៅ​អ្នកទិញ ។ សវនាការ​នោះ​ដឹកនាំ​ដោយ​លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក ឡុ​ង ជាប ព្រះរាជ អាជ្ញា​រង ជា​តំណាង​ឲ្យ​ស្ថាប័ន​អយ្យការ ។ សវនាការ​នោះ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ជាប់​ឈ្មោះ ឡូ ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជានា​យក​ក្រុមហ៊ុន EAMILO EMPORT. EXPORT CO. Ltd មាន​ទីលំនៅ​ផ្ទះ​លេខ​២១ ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនជាប់ចោទ​ឈ្មោះ ឡូ ឫ​ទ្ធី ត្រូវ​បាន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​.​ឆបោក​.​ដែល​បទល្មើស​នេះ​មាន​ចែង​តាម​បញ្ញា​ត​មាត្រា ៣៧៧ មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។ នៅ​ក្នុង​សវនាការ​ជនជាប់ចោទ​ឈ្មោះ ឡូ ឬ​ទ្ធី ក៏​បាន​ឆ្លើយ​សា​ភាព​ផង​ដែរ​ថា ខ្លួន​ពិតជា​បាន​យក​ប្រាក់​ចំនួន​១៥ មុ​ឺ​ន​ដុល្លារ​អា​មេ​រិ​ក​ពី​ឈ្មោះ អ៊ួ​ច លក្ខណា កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​ជា​ប្រាក់​ព្រមព្រៀង​ទិញ​លក់​ភាគហ៊ុន​១៥ % របស់​ក្រុមហ៊ុន EAMILO EMPORT. EXPORT CO. Ltd ពិតប្រាកដ​មែន ហើយ​ពេល​នោះ​ខ្លួន​មិន​ទាន់​បាន​កែប្រែ​លក្ខន្តិកៈ​ក្រុមហ៊ុន​ដើម្បី​ប​ញ្ជូ​ល​ឈ្មោះ អ៊ួ​ច លក្ខណា ឲ្យ​ទៅ​ជា​ម្ចាស់​ភាគហ៊ុន​ថ្មី​ទេ ។ លុះដល់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ ឈ្មោះ អ៊ួ​ច លក្ខណា បាន​ឲ្យ​ខ្លួន​ដាក់​បញ្ចូល​ឈ្មោះ​គេ​ជា​ម្ចាស់​ភាគហ៊ុន​១៥% ជា​ថ្មី​ម្ដងទៀត តែ​ខ្លួន​មិន​អាច​ធ្វើ​បាន​ដោយសារ​ជាប់​ពាក់ព័ន្ធ និង នីតិវិធី​ស្មុ​គ្រ​ស្មាញ​របស់​អង្គភាព​ពន្ធដា ។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១៨ ខ្លួន​បាន​ឲ្យ​ទីប្រឹក្សា​ផ្នែក​ច្បាប់​បើក​ការ​ប្រជុំ​ជាមួយ​ឈ្មោះ អ៊ួ​ច លក្ខណា ដើម្បី​ពិភាក្សា​គ្នា​រឿង​មុខ​តំណែង​ក្នុង​ក្រុមហ៊ុន និង ប្រា ក់​ខែ ប៉ុន្តែ​ឈ្មោះ អ៊ួ​ច លក្ខណា មិន​បាន​ចូលរួម​ប្រជុំ​ទេ ហើយ​ការ​ប្រជុំ​នោះ​ត្រូវ​អាក់ខាន​រហូត​មក ដោយ​មិន​បាន​កែប្រែ​លក្ខន្តិកៈ​ក្រុមហ៊ុន​ដើម្បី​បញ្ចូល​ឈ្មោះ អ៊ួ​ច លក្ខណា ជា​ម្ចាស់​ភាគហ៊ុន​ថ្មី​ឡើយ ។ ចំណែក​មេធាវី​តំណាង ដោយ​អណ​ត្តិ​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​លើក​ឡើង​ថា ទ​ង្វើ​របស់​ជន​ជា ប់​ចោទ ជា​ចេតនា​ទុច្ចរិត ឆបោក ប្រាក់​កូនក្តី​លោក ក្រោម​រូបភាព​លក់​ភាគ​ហ៊ុ ន​យក​ប្រាក់​មុន​អស់ហើយ តែ​មិន​ព្រម​ប​ញ្ជូ​ល​ឈ្មោះ​ម្ចាស់​ភាគហ៊ុន​ថ្មី​ក្នុង​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ទេ ។

ដូច្នេះ ​ក្នុង​នាម​មេធាវី​ឲ្យ​ដើមបណ្ដឹង សូម​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ឡូ ឬ​ទ្ធី តាម​ច្បាប់​កំណត់ និង ចេញ​ដីកា​ចាប់​ឃុំខ្លួន​បង្ខំ​លើ​រូបរាង​កាយ ដើម្បី​ទាមទារ​ប្រាក់​ដើម​ចំនួន​១៥ មុ​ឺ​ន​ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត​១០មុ​ឺ​ន​ដុល្លារ សង​ទៅ​ដើមបណ្តឹង​វិញ ។ តំណាង​អយ្យការ​ក៏​បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​បញ្ជាក់​ដែរ​ថា ទ​ង្វើ​របស់​ជនជាប់ចោទ​ពិតជា​មាន​ចេតនា​ទុច្ចរិត​ឆបោក គប្បី​តំណាង​អយ្យការ​តម្កល់ ទុក​ការ​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ដដែល និង​ស្នើ​សុំ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​សម្រេច​ក្តី ទៅ​តាម​គតិ​យុទ្ធ និង​គតិ​ច្បាប់ ។ ដោយឡែក​លោក មួន សៀង​លី មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ឡូ ឬ​ទ្ធី បាន​ធ្វើការ​សន្និដ្ឋាន​សេចក្តី ដោយ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទប្រកាន់​លើ​កូនក្ដី​របស់​លោក ព្រោះ​រឿង​នេះ​ជា​រឿង​កិច្ចសន្យា ដើម្បី​ទុក​ពេល​ឲ្យ​ភាគី​ទាំង​ពីរ​រក​ដំណោះស្រាយ​គ្នា​វិញ ។

សវនាការ​បាន​សាកសួរ​ដេញដោល​រហូត​ដល់ទី​បញ្ចប់​ម៉ោង​ប្រមាណ​ជាង​១២​ព្រឹក​ថ្ងៃ​ដដែល ទើប​ចៅក្រម​ជំនុំ​ជម្រះក្តី​ស​ម្រេ ច​កំណត់​យក​ថ្ងៃ​ទី​២ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២០ ជា​ថ្ងៃ​ប្រកាស​សាលក្រម​លើ​ជោគវាសនា​ផ្តន្ទាទោស​នាយក​ក្រុម​មួយ​នេះ ទៅ​តាម​អំពើ​របស់​ជនជាប់ចោទ​បាន​ប្រព្រឹត្ត ។ ទីបំផុត ​វាសនា​ប្រធាន​ក្រុមហ៊ុន​EAMILO EMPORT. EXPORT CO. Ltd ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​ប្រកាស​សាលក្រម​ជា​សាធារណៈ សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់ ពី​បទ​.​ឆបោក ដែល​មាន​ទឹកប្រាក់​ចំនួន​១៥ មុ​ឺ​ន​ដុល្លា រអា​មេ​រិ​ក ពាក់ព័ន្ធ​ករណី​លក់​ភាគហ៊ុន​ឲ្យ​គេ​ហើយ បែ​ជា​មិន​ព្រម​កាត់ឈ្មោះ​ឲ្យ​ទៅ​អ្នកទិញ ៕

អត្ថបទសរសេរ ដោយ