អាជ្ញាធរជំរុញឱ្យការពារព្រៃលិចទឹកក្នុងស្រុកក្រូចឆ្មាររាប់រយហិកតា
- កំពង់ចាម
ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧ ដែលនៅជាប់ជាមួយនឹងប្រទេសវៀតណាម ត្រូវតែខិតខំសហប្រតិបត្តិការឲ្យបានល្អក្នុងការបង្ក្រាបបទ ល្មើសឆ្លងដែន ដោយខុសច្បាប់និងសាមគ្គីភាពជាមួយប្រទេសជិតខាងនេះជាប្រសាសន៍លើក ឡើងរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ថ្លែងនៅក្នុងឱកាសពិធីប្រកាសផ្ទេរភារ កិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្កិជូនមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១ កក្កដា ២០២០ ។ អញ្ជើញជាអធិបតីក្នុងឱកាសនោះពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិរួមនឹងសហការី។

លោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នង ការនគរបាលខេត្តគូសបញ្ជាក់ថា ក្នុងរយៈពេលដើមឆ្នាំ ២០២០ ឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតមានឡើងចំនួន៤៣លើក(បទឧក្រិដ្ឋ៨លើកបទមជ្ឈិម៣៥លើក)ដោយឡែកការបង្ក្រាបតាមដីកា១១ដីកា ចាប់ខ្លួន១០នាក់ ។ លទ្ធផលបង្ក្រាបបាន៤៣លើក ចាប់៦០នាក់ ក្នុងនោះ(បទឧក្រិដ្ឋ៨លើកចាប់១៣នាក់ មជ្ឈិម៣៥ លើក៤៧នាក់)ទោះបីបទល្មើសព្រហ្មទណ្ឌកើនឡើងតែសង្កេតឃើញបទល្មើសឧក្រិដ្ឋមានការថយចុះ៥លើក ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តបន្តថាឆ្លងតាមការពិនិត្យវាយតម្លៃអំពីសភាពការណ៍កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនិងលទ្ធផលចាត់តាំងការអនុវត្តគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាពនៅទូទាំងខេត្តបានពិនិត្យវាយតំលៃប៉ានស្មាននិងកំណត់នូវចំណា ត់ថ្នាក់ឃុំសង្កាត់ទាំង៦៤ ឃុំសង្កាត់ រយ:ពេល៧ខែដើមឆ្នាំ២០២០ រួមមាន ៖
-ចំណាត់ថ្នាក់លេខ១ មានចំនួន៦២ ឃុំ-សង្កាត់-ចំណាត់ថ្នាក់លេខ២មានចំនួន២ឃុំ
-ចំណាត់ថ្នាក់ប្រភេទលេខ៣គ្មាន ។

ចំពោះការអភិវឌ្ឍនៃការសាងសង់សមិទ្ធផលនានានៅក្នុងស្នងការដ្ឋាននគរបាលខេត្តរួមមាន អគារធ្វើការបានចំនួន៦ខ្នង អគារស្នាក់នៅ២ខ្នងក្នុងនោះមានរោងឡានទឹកចំនួន៥ខ្នង ហេដ្ឋារចនា សម្ព័ន្ធនានារបស់ស្នងការដ្ឋាននគរបាលខេត្តចាប់តាំងពីថ្ងៃទី៧ វិច្ឆិកា ២០១៨ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៨៧ភាគរយសរុបចំណាយថវិកាជាង១លានដុល្លារ។

សំណង់ទាំងនេះ គឺក្រោមការចង្អុលបង្ហាញដឹកនាំនិងជំនួយឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ ងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយរូប លោក ព្រមទាំងសហការីមួយចំនួនទៀតបានទទួលបន្ទុកក្នុងការសាងសង់។ ដោយឡែកសម្រាប់ទីតាំងចាស់ស្នងការដ្ឋាននគរបាលខេត្ត ដែលបានចំណាយទឹកប្រាក់សរុបជាង១៨ម៉ឺនដុល្លារបច្ចុប្បន្នគឺប្រគល់ជូនរដ្ឋបាលស្រុកពញាក្រែកប្រើប្រាស់ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តមានប្រសាសន៍ថា កត្តាសាមគ្គីភាពផ្ទៃក្នុងគឺជារឿងសំខាន់ដែលមិនអាចខ្វះបានដើម្បីឆ្ពោះទៅរកភាពជោគជ័យ ហើយសមត្ថកិច្ចដែលមានអាវុធនៅក្នុងដៃមិនមានតួនាទីណាមួយទៅសម្លាញ់គំរាមកំហែងប្រជាពលរដ្ឋនោះទេ ។ ជាពិសេសអភិក្រមរបស់សម្ដេចតេជោសែនទាំង៥ មន្ត្រីនគរបាលទាំងអស់ត្រូវតែចងចាំនិងប្រតិបត្តិតាមដើម្បីជៀសវាងកុំឲ្យមានបញ្ហាកើតឡើង ។

លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា នៅក្នុងឆ្នាំ ២០២២និង២០២៣ ដល់ពេលវេលា ដែលត្រូវបោះឆ្នោតដូច្នេះសមត្ថកិច្ចដែលត្រូវបំពាក់ឋានន្តរសក្កិនាពេលនេះ ត្រូវតែខិតខំបំពេញកាតព្វកិច្ចនៅក្នុងអង្គភាពរបស់ខ្លួនពិសេសត្រូវយកចិត្តយកថ្លើមចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើយ៉ាងណាឲ្យពួកគាត់ស្រឡាញ់ និងទុកចិត្តមកលើសមត្ថកិច្ច។ជាមួយនោះក៏ស្នើសុំឱ្យលោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ ត្រូវតែយកចិត្តទុកដាក់តាមដានចំពោះក្រុមជនខិលខូចដែលបំពានឈូសឆាយដីព្រៃលិចទឹក ធ្វើយ៉ាងណាត្រូវតែការពារឲ្យបានកុំឲ្យបាត់បង់។ ទោះបីជាអ្នកបំពានមានឋានៈកម្រិតណាក៏ដោយត្រូវតែចាត់វិធានការតាមច្បាប់ ។ នៅតំបន់ព្រៃលិចទឹកឯកឧត្តម ជា សុផារ៉ា គ្រោងនឹងដាំកូនសណ្ដាន់១ម៉ឺនកូនដើម្បីជាជម្រកត្រីពងកូនមានសារសំខាន់នៅក្នុងរដូវវស្សា ។

លោកនាយឧត្តមសេនីយ៍ប៉ែន វិបុលអគ្គស្នងការរងនគរបាលជាតិមានប្រសាសន៍ក្រើន រំលឹកឲ្យដឹងដែរថាត្បិតមកដល់ពេលនេះមិនទាន់មានថ្នាំឬវាក់សាំងសម្រាប់ចាក់ការពារជំងឺ covid នៅឡើយ ។ ដូច្នេះសូមឱ្យកម្លាំងសមត្ថកិច្ចត្រូវតែបន្តសហការជាមួ យនឹងអាជ្ញាធរពាក់ព័ន្ធបន្តយុទ្ធនាការផ្សព្វផ្សាយសារជាសំឡេងនៅតាមមូល ដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង ដើម្បីបញ្ចៀសកុំឲ្យឆ្លងជំងឺនេះចូលទៅក្នុងសហគមន៍ ៕










ចែករំលែកព័តមាននេះ